ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
ទីតាំងល្បែង បៀរ អាប៉ោង យូគីនិង ជល់មាន់ រួមទាំងល្បែងភ្នាល់ចំរុះ របស់ (លោកតន) ប្រហើនបើកលេងពេញមួយទំហឹងតែម្តងនៅ (ខេត្តរតនគីរី) ៖
ប្រភពពីប្រជាពលរដ្ធដែលរស់នៅទីនោះបានអោយដឹងថា ទីតាំងល្បែង បៀរ អាប៉ោង យូគីនិង មាន់ជល់ រួមទាំងល្បែងភ្នាល់ចំរុះលេងយ៉ាងពេញទំហឹង ស្ថិតនៅ ក្នុងចំការចន្ទីរក្រោយចំការកៅស៑ូរ (លោកពៅ សៀក) លេីទួលអូត្រាវ ដែលជាកន្លែងអំណោយផលល្អ សំរាប់អ្នកញៀនល្បែងភ្នាល់ ស៊ីសងខាងលេី ប្រព្រឹត្តយ៉ាងរលូន។
តាមសេចក្តីរាយការណ៍ ខាងលេីបានបន្តទៀតថា ទីតាំងល្បែងខាងលេីនេះ រយះកាលកន្លងមកគឺ សមត្ថកិច្ច ស្នងការដ្ឋាន នគបាលខេត្តរតនគិរី បានធ្វេីការចុះចាប់ បង្ក្រាប់ ជាច្រើនដងមកហើយនឹងផ្អាកលេងមួយរយៈ តែរយៈពេលចុងក្រោយនេះ ទេីបតែលិចមុខមានអ្នកចេញមុខរត់ការតាមស្ថាប័នមានសមត្ថកិច្ច ដែលមានសិទ្ធនិងតួនាទីចុះបង្រ្កាបអ្នកសារព័ត៌មាន កុំឱ្យចុះទៅរំខាន ទីតាំងខាងលើនោះទៀតផង ដែលប្រភពខាងលេី បានបង្ហេីបអោយដឹងទៀតថា មាន មន្ត្រីយោធាម្នាក់ នឹងបក្សពួកមានទាំងអ្នកសារព័ត៌មានពីរឫបីអ្នកទៀត ចូលរួមរត់ការបិតបាំងព័ត៌មានខាងលេី។
បេីតាមប្រភព ពីប្រជាពលរដ្ឋ ដែលមិនចូលចិត្ត ល្បែងសុី សងខាងលេី បានប្រាប់អ្នកសារព័ត៌មានយេីងអោយបានដឹងទៀតថា នារសៀលថ្ងៃនេះថា៖ ពួកគាត់ពិតជាមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះសុខសុវត្តិភាពទ្រព្យសម្បត្តិ ជាពិសេសគាត់មានភូមិឃុំសុវត្ថភាព ។ល។ ព្រោះទីណាមានល្បែងសុីសងទីនោះតែងតែមានអំពេី ចោរកម្ម លួច ឆក់ ប្លន់ គ្រប់រូបភាព។
ព័ត៌មានខាងលេីនេះ ជាកាជំរាបជូនដំណឹងដល់ថ្នាក់ ដឹកនាំ ក្នុងខេត្តរតនគិរីដូចជា លោកមេមញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការ នគរបាលខេត្ត ឯកឧត្តម គណ:បញ្ជាការឯកភាពខេត្ត ដេីម្បីជ្រាបជាព័ត៌មាន សង្ឃឹមថា ថ្នាក់ដឹកនាំនឹងមានវិធានការបង្ក្រាបផងទាន៕ សូអរគុណ!
លេខទូរស័ព្ទ ទំនាក់ទំនងការផ្សាយ (Tel: 088 88 55555 / 096 994 94 41) )
