ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

​លោក ជាវ តា​យ អញ្ជើញ​ចុះ​ណែនាំ​មន្ត្រី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ដើម្បី​ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង វី​រូស​កូរ៉ូណា

(​ខេត្ត​កំពត​)៖ ដើម្បី​អនុវត្ត​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការណែនាំ​ដល់​មន្ត្រី អាជ្ញាធរ និង​ប្រជាពលរដ្ឋ ឲ្យ​រួម​គ្នា​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការបង្ការ​ទប់ស្កាត់ នៃ​ការឆ្លង​នូវ មេរោគ​វីរុស កូរ៉ូណា​ក្នុងប្រទេស​កម្ពុជា​យើង​។​

​ទាក់ទង​នឹង​វីរុស​ដ៏​កាច​សាហាវ​នេះ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០២០ លោក ជាវ តា​យ អភិបាល​នៃ គណៈ​អភិបាលខេត្ត​កំពត អមដំណើរ ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​មន្ទីរ អង្គភាព​មួយ​ចំនួន​ក្នុង​ខេត្ត បាន​អញ្ជើញ​ចុះ​ស្វែងយល់​ស្ថានភាព និង​ណែនាំ​មន្ត្រី​ដើម្បី​ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង វី​រូស​កូរ៉ូណា នៅ​តំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​។​

​នៅក្នុង ឱកាស នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់​ថា បើ​ទោះបី​នៅ​បណ្ដា​ប្រទេស មួយ ចំនួន​ក៏​ដូចជា ពិភពលោក មាន​ការព្រួយបារម្ភ ចំពោះ​បញ្ហា មេរោគ វីរុស​កូរ៉​ណា​នោះ​ក្ដី ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា​យើង​តាម​ការកត់សម្គាល់ ដោយ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សុខាភិបាល បញ្ហា​មេរោគ​វីរុស​កូរ៉​ណា​នេះ​នៅ​មិនទាន់​មាន​អ្វី​ធ្ងន់ធ្ងរ​គួរឱ្យ​បារម្ភ​ឡើយ​។

​តែ​ទោះ​បី​យ៉ាង​នេះ​ក្ដី រាជរដ្ឋាភិបាល កម្ពុជា​យើង​មិន​បាន​ព្រងើយកន្តើយ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​និង​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​នេះដែរ​។ ដោយសារ​កក្តា​បែបនេះហើយ ទើប​លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់​ជំនាញ​ដែល​ឈរជើង​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​យកចិត្តទុកដាក់​ខ្ពស់ ពង្រឹង​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​នូវ វីរុស កូរ៉ូណា​នេះ ពិសេស​ការអនុវត្ត​នូវ​អ្វី​ដែល​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​សុខាភិបាល​បាន​ណែនាំ ពោល​គឺ​តាមរយៈ​ការស្គេនរក​ដោយ​ម៉ាស៉ីនកំដៅ ការចែក​ម៉ាស់​ការពារ មេរោគ​ចំពោះ​អ្នកដំណើរ​ឆ្លងកាត់​ទាំង​ជាតិ​និង​អន្តរជាតិ ក៏​ដូច​ច្រកទ្វារ​ទ្វេភាគី​នានា​តាម​ព្រំដែន​ឲ្យបាន​ជាប់​ជាប្រចាំ​៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com