ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។
បាត់ដំបង ៖ តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ១៣មករា បានអោយដឹងថា ឃ្លាំងឈើ និង កន្លែង តម្កល់រណាររ៉ៃ មួយកន្លែងស្ថិតនៅ ភូមិ ១៣មករា សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកទទួលជ្រៀក អាក្ដា ឈើខុសច្បាប់គ្រប់ប្រភេទ ជាក់ស្តែងតាមសេចក្ដីរាយការណ៍ពីឈ្មួញដឹកឈើផ្ទាល់ កន្លែងនិងទទួលជ្រៀកឈើទាំងថ្ងៃ ទាំងយប់ ដោយគ្មានញញើត យ៉ាងគគ្រឹកគគ្រេង កណ្ដាលក្រុងបាត់ដំបង ព្រមទាំងមានឡានដឹកឈើចូល និងចេញ យ៉ាងគគ្រឹកគគ្រេង ដោយបើកចំហ
បណ្ដាញសាព័ត៌មានយេីងខ្ញុំ ចង់ដឹងថាកន្លែងនិងជាកន្លែងអ្វី? ហើយមានច្បាប់រឺមិនមានច្បាប់ ? ពេលនោះម្ចាស់រោងអាឈេីបានប្រាប់ថាបេីចង់ដឹងសួរទៅមន្ត្រីជំនាញទៅដឹងហើយ? មិនត្រឹមតែប៉ុន្នឹងទេ ហ៊ានបញ្ចេញឈ្មោះថ្នាក់ដឹកនាំ ក្នុងខេត្តថា
បានរាយការណ៍ជូនគាត់អស់ហើយ
*តើ កន្លែងទីតាំងខាងលើ ដែលមាន ម្ចាស់ឈ្មោះ (ដា) នៅចំការដូងនោះជានរណា ហើយមិនទាន់និងមានច្បាប់គ្រប់គ្រាន់ក្នុងដៃផង ហ៊ានបើកយ៉ាងរលូនរាប់ឆ្នាំបែបនេះ ហេតុអ្វីបានជា សមត្ថកិច្ចក្នុងខេត្តបាត់ដំបង មិនបង្ក្រាប
រឺក៏ គាត់មិនទាន់បានដឹង? ព្រោះកន្លែងនិង ពេលក្រុមសាព័ត៌មាន ចុះទៅយកព័ត៌មាន បែជាទាញទ្វាបិទ ហាក់បីដូចមានអ្វីលាក់បាំងច្រើនជាងនិងទៀត។
សូមមន្ត្រីដែលពាក់ព័ន្ធ មេត្តាជ្រាបនិងស្រាវជ្រាវផងទាន។