(ខេត្តកំពត)៖ នៅសាលាខេត្ត នាព្រឹក ថ្ងៃ ទី ៣១ ខែមករា ឆ្នាំ២០២០ រដ្ឋ បាលខេត្តកំពតបានបើកកិច្ច ប្រជុំ ស្ដីពីការដោះស្រាយក្នុងការវាស់ វែងដីដោះដូរទីតាំងវាយកូនហ្គោល របស់ ក្រុម ហ៊ុន សុខា អូតែល តាម ខ្លឹម សារ អនុក្រឹត្យ លេខ១៦៧ អនក្រ.បក ចុះថ្លៃ ទី១០ ខែតុលា ឆ្នាំ ២០១៧ ក្រោមអធិបតី លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
កិច្ច ប្រជុំ នេះដែមានសមាសភាពចូលរួមពី លោក
អភិបាលរងខេត្តទទួលបន្ទុក ថ្នាក់ ដឹកនាំមន្ទីរបរិស្ថានខេត្ត មន្ទីរ រៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត អាជ្ញាធរឃុំនិងស្រុក ទឹក ឈូ រួមនឹងតំណាងក្រុម ហ៊ុន សុខាអូតែល ដែលជាមន្ត្រី និងតំណាង ពាក់ព័ន្ធ ចូលរួមដោះស្រាយជាច្រើនរូប។
មានប្រសាសន៍ ក្នុងកិច្ច ប្រជុំនេះ លោក ជាវ តាយ អភិបាល ខេត្ត បានណែនាំដល់មន្ត្រី និងអាជ្ញាធររួម និងតំណាងក្រុមហ៊ុន ត្រូវធ្វើយ៉ាងណាត្រូវរួមសហការគ្នាជំរុញដោះស្រាយការងារនេះឱ្យបានបញ្ចប់យ៉ាងឆាប់រហ័ស ដោយឈរលើស្មារតីទទួលខុសត្រូវ ផ្នែកទៅតាមនីតិវិធីច្បាប់ ៕