ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលឯកសណ្ឋានបណ្ឌិតកិតិ្ដយសពីសាកលវិទ្យាល័យ Rajamangala University Of Technology Phra Nakhon នៃព្រះរាជាណាចក្រថៃ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

 

 ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០

ដោយពិនិត្យឃើញពីគុណតម្លៃ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បី សម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ពិសេសការងារនៅក្នុងវិស័យព័ត៌មាន នោះ សាកលវិទ្យាល័យRajamangala University of Technology Phra Nakhon នៃព្រះរាជា ណាចក្រថៃបានសម្រេចផ្តល់នូវសញ្ញាបត្របណ្ដិតកិត្តិយសករុកោសល្យសារព័ត៌មាន និង មនុស្សសាស្រ្ត សង្គមសាស្រ្ត ជូន ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្នុងពិធីប្រគល់ និងទទួលឯកសណ្ឋានបណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ និង សង្គមសាស្រ្ត ពីសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon  នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា បាន សម្ដែងសេចក្តីរីករាយនិងមានកិត្តិយសដែលបានធ្វើជាតំណាងសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon នៃព្រះរាជាណាចក្រថៃការនាំយកនូវ ឯកសណ្ឋាន បណ្ឌិតកិត្តិយសមកជូន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា។ ឯកឧត្ដមបានបញ្ជាក់ថា សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះ គឺជាការទទួលស្គាល់ របស់សាកលវិទ្យាល័យ ចំពោះ  ឯកឧត្ដម ខៀវ កាញារីទ្ធ ដែលបានបម្រើការងារ ជាយូរ មកហើយជូនរាជរដ្ឋាភិបាលដើម្បីជួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង ការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថិរភាព សម្រាប់ប្រទេសកម្ពុជាតាមរយៈការ ប្រើ ប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយ នៅក្នុងសមិទ្ធ ផល ជាច្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្ដមឯកអគ្គរាជទូតបានបន្ដថា ក្រោមការដឹកនាំ របស់ ឯកឧត្ដម ខៀវ កាញារីទ្ធ បានធ្វើឱ្យយល់អំពីសក្តានុពល នៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងការ ប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ដល់ប្រទេស និងសង្គមទាំង មូល។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានអរគុណចំពោះសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon នៃព្រះរាជាណាចក្រថៃ ដែលបានផ្តល់នូវសញ្ញាបត្រ បណ្ឌិត កិតិយសជូនឯកឧត្ដម នាឱកាសនេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុង ការ ឈ្វេង យល់ ពី ប្រទេសកម្ពុជា និងការឈ្វងយល់ពីយើងទាំងអស់គ្នា ក្នុងការប្រឹងប្រែង កសាង ចំណេះដឹងជូនប្រជាជន ក៏ដូចជាការកសាងចំណងមិត្តភាពរវាងកម្ពុជា និងថៃ។ ឯកឧត្ដមក៏បានអំណរគុណចំពោះឯកឧត្ដមឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅ កម្ពុជាក៏ដូចជាសហការី ដែលក្នុងរយៈពេលកន្លងមកនេះ បានធ្វើជាស្ពានក្នុងការធ្វើជា ចំណង ទាក់ទង រវាងប្រជាជនកម្ពុជា និងថៃ ក៏ដូចធ្វើទំនាក់ទំនងរវាងឯកឧត្ដមរដ្ឋមន្រ្ដី និងឥស្សរជនជាន់ ខ្ពស់ថៃ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងថា សញ្ញាបត្របណ្ឌិតកិត្តិយស ដែល ទទួល បាន នាពេល នេះ ក៏ជាការចូលរួមប្រឹងប្រែងពីសហការីទាំងអស់ ដែលកន្លងមកនេះ បានរួម សហ ការគ្នា ក្នុងការចូលរួមកសាងជាតិនិងមាតុភូមិកម្ពុជា 

តាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត សាត ដារ៉ា អគ្គនាយករង នៃគណ:កម្មាធិ ការសិទ្ធិមនុស្សកម្ពុជាដែលបានធ្វើកិច្ចការងាររហូតបានសម្រេច ឈានដល់មានការ ប្រគល់ជូនសញ្ញាបត្របណ្ឌិតកិតិយសនេះជូនឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌ មាន ពីសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon តំណាង ព្រះបរមរាជវាំងនៃព្រះរាជា ណាចក្រថៃ ដោយមើលឃើញនូវគុណសម្បត្តិសំខាន់ៗចំនួន  របស់ ឯកឧត្តមរដ្ឋមន្រ្តី ដែលរួមមាន លក្ខន្ដិកៈ ទី១ មើលទៅលើសម្ព័ន្ធភាពក្នុងការចុះទៅ ធ្វើ ការតស៊ូមតិ ដោះ ស្រាយបញ្ហារវាងកម្ពុជា និងថៃ ដែលមានបញ្ហានៅព្រំដែន ទាំងក្នុងនិងក្រៅប្រទេស។ ទី២ គឺការព្យាយាមធ្វើទំនាក់ទំនងនូវរាល់វិបត្តិដែល កើតមានឡើងផ្នែក នយោបាយនៅក្នុង ស្រុក ក៏ដូចជាមួយប្រទេសថៃ ដោយបានជួយកាត់បន្ថយជម្លោះ និង មានការឯកភាព គ្នាបាន។ ទី៣ឯកឧត្ដម ខៀវ កាញារីទ្ធ មានវីរភាពក្នុងកិច្ចការពង្រឹងខាង ផ្នែកសារព័ត៌មាន ឱ្យមានលក្ខណៈល្អប្រសើរ។ចំណែកចំណុចទី៤ និងចំណុចទី  គឺ ឯកឧត្ដម ខៀវ កាញារីទ្ធ គឺជាមនុស្សដែលប្រមុខរាជរដ្ឋាភិបាលទុកចិត្ត និងមើលឃើញពី កិច្ចខិតខំប្រឹង ប្រែងបំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មាន បានដោយរលូននិងមាន លទ្ធ ផលល្អ។

ឯកឧត្តមបណ្ឌិត សាត ដារ៉ា បានបន្ថែមទៀតថា បើសិនជាគ្មានការប្រែប្រួលទេ និងបញ្ហានៃជំងឺកូវីដ១៩បានធូរស្រាលទៅហើយនោះ សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គ្រោងនឹងធ្វើពិធីប្រគល់ជូនដល់ជូនឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅ ក្នុង អំឡុងខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខ នៅព្រះបរមរាជវាំង នៃប្រទេសថៃ ដោយព្រះ មហាក្សត្រថៃ ផ្ទាល់តែម្តង៕

ប្រភព៖www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com