ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

បន្ទាយមានជ័យ ៖ នគបាល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដោយសារ​​ជិះម៉ូតូ​ដេញ​កាប់គេហើយមិនអស់​ចិត្ត ដុតម៉ូតូគេ​ចោល​ទៀត​

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​០៦ និង​២៥​នាទី​ថ្ងៃ​ទី​៣០​​ កញ្ញា ​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធ​វត្ថ​ក្រុង​បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​​ ព្រមទាំង​ដកហូត​វត្ថុ​តាង​កាំបិត​​១​ដើម នៅ​ចំណុច​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បី​មក​សួរនាំ​។
បើតាមលោកវរសេនីយ៍ត្រី យ៉ា​ន់ សុ​វណ្ណៈ មេបញ្ជាការ​ការ​មូលដ្ឋានអាវុធហត្ថ​ក្រុង​សិរី​សោភ័ណបាន​ឲ្យ​ដឹង​ថា​ ​​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ យោង​តាម​ពាក្យបណ្ដឹង​របស់​ដើមបណ្ដឹង​ឈ្មោះ ទូច សា​មឿ​ន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ជន​ទាំង​២​នាក់​បាន​ប្រព្រឹត្ត​ករណី​ហិង្សា និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា កាលពី​វេលា​ម៉ោង​០៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៧​ខែកញ្ញា​ឆ្នាំ​២០២០​កន្លង​ទៅ ។
លោកបន្តថា​ ជនសង្ស័យទាំ២​នាក់ ១-ឈ្មោះ ហេង រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​២-ឈ្មោះ អ៊ឹ​ង ឌី​ឌូ (​ហាក់​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​បក្សពួក​មួយ​ចំនួន​ទៀត​។ ក្រោយ​ពី​កម្លាំង​ជំនាញ​មូលដ្ឋាន អាវុធហត្ថ​ក្រុង​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារ​ភាព​ថា ខ្លួន​និង​បក្សពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះម៉ូតូ​ដេញ​កាប់ និង​វាយ​បំផ្លាញ ថែម​ទាំង​ដុត​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ គ្រិច ម៉ា​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ឈ្មោះ ទ្រី ចាន់​សាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ត្រូវជា​កូន​របស់​ដើមបណ្ដឹង​ខាងលើ បណ្ដាល​ឱ្យ​ខូចខាត​ទាំងស្រុង​ពិតប្រាកដ​មែន​។
លោក​វរសេនីយ៍ត្រី​យ៉ា​ន់ វណ្ណៈ​បាន​បញ្ជាក់​ថា​ ​ជង់​មិន​ភ្លេច​កុក​នោះ​ទេ ឈ្មោះ ហេង រតនា ក៏​មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពី​បទ​ហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់ទោស​ដោយ​សារ​មរណៈភាព​នៃ​ជន​រង​គ្រោះ ដែល​ប្រព្រឹត្ត​នៅ​ក្លឹ​ប​កំសាន្ត​ហ្គោ​ល​ថោ​ន ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​គេចខ្លួន​ទៅ​នៅ​ប្រទេស​ថៃ​រហូត​ដល់​បច្ចុប្បន្ន​។
​ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង និង​យោង​តាម​មាន​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន​ផង​នោះ ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយ​ដែរ​៕


ប្រភព៖kohsantepheapdaily.com.kh

Filed in: ព័ត៌មានថ្មី, សន្តិសុខ សង្គម Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com