ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

​មន្ត្រី​ជំនាញ អង្គការ​ដៃគូ អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​អភិរក្ស​តំបន់ការពារទេសភាព​អន្លង់​ព្រីង​

(​ខេត្ត​កំពត​)៖ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​យល់ឃើញថា តំបន់ការពារទេសភាព​អន្លង់​ព្រីង ជា​តំបន់ដីសើម​មួយកន្លែង ដែល​មាន​សារៈប្រយោជន៍​ខ្លាំងណាស់ ព្រោះ​ជា​ទី​ជម្រក​របស់​ជីវចម្រុះ និង​សត្វ​ស្លាប​ជិត​១០០​ប្រភេទ​។​

​ជាមួយគ្នានេះ​លោក​ក៏​បាន​ជំរុញ និង​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ អង្គការ​ដៃគូ និង​អាជ្ញាធរ និង​ពលរដ្ឋ ត្រូវ​ប្តេជ្ញា អភិរក្ស​តំបន់ដីសើម​មួយ​នេះ  ​ឱ្យ​នៅ​គង់វង្ស​ស្ថិតស្ថេរ សម្រាប់​បម្រើ​ជា​ប្រយោជន៍​ដល់​អ្នកភូមិ​នៅក្បែរ ពិសេស​ក្មេងជំនាន់ក្រោយ តាមរយៈ​ការ​ចង់ក្រង​បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​ថ្ងៃ​ខាងមុខ​។​

​នេះ​ជា​ការលើកឡើង​របស់​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ប្រាប់ឲ្យដឹង​នៅក្នុង​ពិធី ប្រា​រព​ទិវា​តំបន់ដីសើម​ពិភពលោក​ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​តំបន់ដីសើម និង​ជីវចម្រុះ​” នៅ​បរិវេណ​សាលាបឋមសិក្សា​ថ្ម​បើក ស្ថិតនៅ​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត នា​ពេល​ម​ន្ល​ង​មក​។​

​លោក​បាន​បន្ថែមទៀតថា ព្រះរាជា​ណាក​ច្រកម្ពុជា មាន​ផ្ទៃ​តំនប់​ដី​សើម​ប្រមាណ ៤០% ហើយ​តំបន់ដីសើម គឺ​សំដៅ​លើដី​មាន​សំណើម ដូចជា​នៅ​តំបន់​បឹង​ទន្លេសាប ទន្លេមេគង្គ និង​តំបន់​ជុំវិញ​តំបន់​ទំនាប និង​វាលទំនាប​មួយចំនួន​ផង​ដែរ​។

​ដោយឡែក​តំបន់ការពារទេសភាព​អន្លង់​ព្រីង ជា​តំបន់ដីសើម​មួយ ដែល​មាន​ផ្ទៃដី​ប្រមាណ​២១៧ ហិកតា ដែល​បាន​នឹង​កំពុង​អភិរក្ស ហើយ​តំបន់​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា ជា​ជម្រក​សត្វ​ស្លាប​ច្រើន ប្រមាណ​ជិត​១០០​ប្រភេទ ហើយ​ខ្លះ ជា​ប្រភេទ​បក្សី​កម្រ ជិត​ផុត​ពូជ​ពី​ភពផែនដី ដូច​ជា​សត្វ​ក្រៀល​ជាដើម ដែល​មាន​ចំនួន​ជាង​១០០​ក្បាល នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​នេះ​។

​លោក​បាន​បន្តថា មន្ដ្រី​ជំនាញ អង្គការ​ដៃគូ និង​អាជ្ញា រួម​នឹង​ប្រជាពលរដ្ឋ​ត្រូវ​រួម​សហការ​គ្នា ក្រៅ​ពី​ការងារ​អភិរក្ស សូម​រួម​គ្នា​ចង់ក្រង​បង្តើត​ជា​តំបន់​អេកូ​ទេសចរណ៍ នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​នេះ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ព្រជា​ពលរដ្ឋ​ក្នុងសហគម​ន៍ និង​ក្មេងៗ​ជំនាន់​ក្រោយ​។​

​សូមជម្រាបថា​៖ ទិវា​តំបន់ដីសើម​ពិភពលោក​ឆ្នាំ​២០២០ មាន​ការសហការ​រៀប​ចំ​ដោយ ក្រសួង​បរិស្ថាន អង្គការ​ដៃគូ​មាន WWT, Birdlife និង Naturelife ដោយ​មាន​ការផ្តល់​កិត្តិយស​ចូលរួម​ពី​សំណាក់ លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រ​ក្រ​ភព​អង់គ្លេស និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​ផងដែរ​៕

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com