ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកម្លាំងពិនិត្យការជន់លិចក្នុងក្រុងពោធិ៍សាត់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

ពោធិ៍សាត់៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងពិនិត្យការជន់លិចក្នុងក្រុងពោធិ៍សាត់
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីភ្លាម ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រហោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យ និងដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចក្រុងយ៉ាងធ្ងន់ធ្ងរ។
ឥទ្ធិពលវិសម្ពាធទាបដែលគ្របដណ្តប់លើប្រទេសកម្ពុជាកំពុងនាំឱ្យមានទឹកភ្លៀងវាយប្រហារធ្ងន់ធ្ងរដល់បណ្តាខេត្តភាគពាយព្យប្រទេស។ ទឹកដែលហូរធ្លាក់ពីជួរក្រវាញ បាននាំឱ្យជន់លិចធ្ងន់ធ្ងរនៅក្នុងតាមបណ្តាស្រុក និងក្រុងពោធិ៍សាត់ នៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ដែលកំពុងដឹកនាំកម្លាំងពិនិត្យការជន់លិចក្នុងក្រុងពោធិ៍សាត់ បញ្ជាក់ថា តាមការព្យាករណ៍ទឹកក្រុងពោធិ៍សាត់អាចនឹងកន្លះម៉ែត្រថែមទៀត សម្រាប់យប់នេះ និងថ្ងៃស្អែក។ ការជន់នេះនឹងនាំឱ្យការលិចលង់កាន់តែខ្លាំង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា វេលានេះកម្លាំងចម្រុះទាំងកម្លាំងប្រដាប់អាវុធ និងស៊ីវិលនៅក្នុងខេត្ត បាននិងកំពុងស្រាក់ដៃគ្នាធ្វើប្រតិបត្តិការរៀបចំខ្សាច់ទប់ទឹកពីស្ទឹងពោធិ៍សាត់ បញ្ចៀសការជន់លិចកាន់តែខ្លាំងក្នុងពោធិ៍សាត់។ បន្ថែមពីលើនោះ រូបលោកក៏បានណែនាំអាជ្ញាធរឱ្យរកទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋពេលទឹកជន់លិចខ្លាំងនៅយប់នេះផងដែរ។
បើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី មិនត្រឹមតែក្រុងពោធិ៍សាត់នោះទេ នៅស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងបណ្តាតំបន់មួយចំនួនទៀត ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ក៏បានរងការជន់លិចផងដែរ។
ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្លាំងកងទ័ពគ្រប់កងពល និងមន្ត្រីរាជការស៊ីវិលនៅតាមតំបន់រងការជន់លិច បានចេញប្រតិបត្តិការព្រមៗគ្នាជម្លៀសប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ប្រព័ន្ធផ្តល់ដំណឹងពីគ្រោះមហន្តរាយ ១២៩៤ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជូនដំណឹងទៅកាន់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយគ្រោះទឹកជំនន់។
មកដល់ពេលនេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនទាន់អាចវាយតម្លៃពីទំហំប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះឡើយទេ៕
ប្រភព(ហ្វេសបុក)
Filed in: ព័ត៌មាន គ្រោះមហន្តរាយ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com