ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចែកអាវរងា ដល់កងកម្លាំងប្រដាប់អាវុធចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិការ ឆ្នាំ២០២០។

(តាកែវ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចែកអាវរងា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ស្ថិតក្នុងខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរ ថ្លែងអំណរគុណ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ចំពោះការចូលរួមគ្រប់រូបភាពក្នុងការជួយ ការពារទឹកដី សុខសន្តិភាព ស្ថិរភាព ជូនប្រទេសជាតិ និងប្រជាជន ក៏ដូចជាចូលរួមក្នុងសកម្មភាពនានាដូចជាការជួយដល់ប្រជាពលរដ្ឋក្រីក្រ អតីតយុទ្ធជន ហើយថ្មីៗនេះបានចុះជួយជាប្រចាំដល់សកម្មភាពគ្រោះមហន្តរាយនានាដូចជាទឹកជំនន់ និងជាពិសេសជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងអង្គភាពក៏ដូចជាភូមិសាស្ត្រឈរជើងរបស់ខ្លួន។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា កិច្ចការចម្បងបំផុតដែលកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រកាន់យកគឺជំហរស្មោះត្រង់ដាច់ខាត ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពពីការប៉ុនប៉ងបំផ្លិចបំផ្លាញនានា ព្រោះថាសង្រ្គាមរុំារ៉ៃ ដែលកម្ពុជាធ្លាប់បានហែលឆ្លង គឺជាបទពិសោធន៍ និងមេរៀនដ៏មហាជូរចត់ ព្រមទាំងបានលេបត្របាក់យក សុខសន្តិភាព ចេញពីប្រទេសនិងប្រជាពលរដ្ឋរបស់យើង ហើយជំនួសមកវិញនូវមហាវិនាសកម្ម និងមហាសោកនាដកម្មដ៏មហិមា ដូច្នេះហើយកងកម្លាំងប្រដាប់អាវុធទាំងអស់មាននាទីជួយការពារ ទប់ស្កាត់ជាដាច់ខាតពីការវិលត្រលប់មកវិញនូវសង្រ្គាមដ៏អាក្រក់នេះ។ ជាមួយគ្នានេះដែរ សូមបន្តគោលគំនិត និងគោលជំហរជឿទុកចិត្តលើការដឹកនាំ និងការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជួយជ្រោមជ្រែងគ្រប់ជ្រុងជ្រោយដល់កងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់គ្នា។

ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយលោកក៏ជាប្រធានគណៈកម្មាការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការទប់ស្តាត់ការរីករាលដាលនៃជំងឺនេះជាង១០ខែកន្លងមក ពីការរីកសាយភាយពេសពេញផ្ទៃប្រទេស ដោយយើងបានអនុវត្តនូវវិធានការសុខាភិបាលតឹងរ៉ឹង ហើយមានការប្រុងប្រយ័ត្នខ្ពស់។ មកទល់ពេលនេះ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ នៅតែជាសត្រូវ និងជាមហន្តរាយដ៏គ្រោះថ្នាក់បំផុតរបស់ប្រជាជនទូទាំងប្រទេសនិងពិភពលោក ហើយទាមទារចាំបាច់ឱ្យពលរដ្ឋគ្រប់រូប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ននានា ចូលរួមយកចិត្តទុកដាក់ខ្ពស់គ្រប់ពេលវេលាក្នុងការបន្តអនុវត្តវិធានការសុខាភិបាលនានាដូចជា៖ ពិគ្រោះជាបន្ទាន់បើមានអាការៈមិនប្រក្រតី, ការពាក់ម៉ាស់, រក្សាគម្លាតសុវត្ថិភាព, រក្សាអនាម័យខ្ពស់, ចត្តាទ្បីស័កជាដើម។ ហើយចៀសវាងនូវការធ្វេសប្រហែស ព្រងើយកន្តើយ និងចន្លោះប្រហោងនានា ដែលជាលទ្ធផលអាចបណ្តាលឱ្យមានការចម្លងពីបុគ្គលទៅបុគ្គល, ក្រុម, ពួក, និងអង្គភាព ឬសហគមន៍ទាំងមូល៕

ប្រភព៖ www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com