ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ នៃក្រសួងទេសចរណ៍ជំរុញប្រតិបត្តិករទេសចរ ត្រៀមលក្ខណៈស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិការ ឆ្នាំ២០២០។

ភ្នំពេញ៖ក្រសួងទេសចរណ៍បានជំរុញដល់ប្រតិបត្តិករទេសចរទាំងអស់ ត្រូវត្រៀមលក្ខណៈស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីឱ្យវិស័យនេះមានភាពប្រក្រតីឡើងវិញនិងកាន់តែរីកចម្រើនទៅមុខ។
លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ក្រសួង ស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំឱ្យបានសកម្មនិងទូលំទូលាយពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យទេសចរណ៍។ លោកបញ្ជាក់ថា ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារដល់ ប្រជាពលរដ្ឋ និងចូលរួមថែរក្សាបរិស្ថានជាដើម។
លោកបានបន្តថា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីចាប់យកនូវការអភិវឌ្ឍទីផ្សារ ទេសចរណ៍ តាមបែបឌីជីថលឱ្យបានសកម្មនិងខិតខំរៀបចំក្រមប្រតិបត្តិក្រុមវិជ្ជាជីវៈ និងបង្កើនការបញ្ជ្រាបការយល់ដឹង ជាសាធារណៈ ការអប់រំពីអ្វីគួរធ្វើ និង អ្វីមិនគួរធ្វើ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តកាន់តែច្រើន។
លោក​បញ្ជាក់​ថា​«នៅពេលបញ្ចប់កូវីដអង្គការទេសចរណ៍ពិភពលោកបានព្យាកររួចហើយ ទីផ្សារនឹងចង្អៀតអ៊ីចឹងគោលដៅនីមួយៗ ព្យាយាមយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរ យើងព្យាយាមយ៉ាងណាឱ្យបានច្រើនជាងគេ។យើងត្រូវមានយុទ្ធសាស្ត្រដែលគេផ្តល់អនុសាសន៍អង្គការទេសចរណ៍ពិភពលោកធ្វើយ៉ាងណាបង្ហាញពិភពលោកកម្ពុជា ជាគោលដៅដែលមានសុវត្ថិភាព។ចំពោះអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តវិធានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងទេសចរណ៍ជាគោលដៅអាចជួយឱ្យយើងស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ បន្ទាប់មកទៀតប្រជាពលរដ្ឋនៅតាមសហគមន៍គួរយកចិត្តទុកដាក់អនាម័យ នឹងបូករួមការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អសម្រាប់ភ្ញៀវទេសចរ»។
សូមបញ្ជាក់ថា កម្ពុជាមានសក្តានុពលផែ្នកទេសចរណ៍ច្រើន ក្នុងការជំរុញការអភិវឌ្ឍសង្គម កំណើនសេដ្ឋកិច្ចជាតិ ខណៈរាជរដ្ឋាភិបាលមានគោលដៅទាក់ទាញភ្ញៀវទេសចររហូតដល់ជាង១៥លាននាក់ ដែលនឹងទទួលបានចំណូលប្រមាណ ១០ប៊ីលានដុល្លារអាមេរិក និងការបង្កើតការងារបានប្រមាណ ២លាននាក់នៅឆ្នាំ២០៣០ ៕​

Sourcing -www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com