ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

លោកស្រី​សៃ អ៊ីង​វិន៖ បាត់​យន្តហោះ​ចម្បាំង​២​គ្រឿង​ក្នុងពេល​មិន​ដល់​មួយ​ខែ​ ធ្វើ​អោយ​តៃវ៉ាន់​ចត​ទុក​ចោល​នូវ F-16 ​ទាំងអស់​ដែល​ទិញ​ពី​អាម៉េរិក

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិការ ឆ្នាំ២០២០។

​តៃ​ប៉ិះ ៖ ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីង​វិន បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១៨​វិច្ឆិកា​នេះ​ថា ទ័ពអាកាស​តៃវ៉ាន់​បាន​ផ្អាក​ការហោះហើរ​យន្តហោះ​ចម្បាំង F-16 ដែល​ទិញ​ពី​អាម៉េរិក បន្ទាប់​ពី​បាត់​យន្ដហោះ​មួយ​គ្រឿង​ក្នុង​បេសកកម្ម​ហ្វឹកហាត់ ដែល​នេះ​ជា​ការបាត់បង់​លើក​ទី​២ នៃ​យន្ដហោះ​ចម្បាំង​ក្នុង​រយៈពេល​តិច​ជាង​មួយខែ​ក្នុងពេល​បង្កើន​បេសកកម្ម​ហ្វឹកហាត់​ស្ទាក់​យន្តហោះ​ចិន​។​

​ក្រសួង​យោធា​របស់​កោះ​នេះ​បាន​និយាយថា យន្តហោះ​កៅអី​ទោល​នេះ​បាន​បាត់​ចេញពី​រ៉ា​ដា​នៅ​ប្រមាណ​តែ​២​នាទី​ក្រោយ​ចេញដំណើរ​កាលពី​ល្ងាច​ថ្ងៃ​អង្ការ និង​ជោគវាសនា​របស់​អាកាស​យានិក​មិនដឹង​ជា​​យ៉ាងណាទេ​។​

​ឥឡូវ​ការស្វែងរក​តាម​អា​កាស​និង​សមុទ្រ​កំពុង​ធ្វើឡើង​នៅក្នុង​សមុទ្រ​ជុំវិញ​មូលដ្ឋាន​ទ័ពអាកាស​នៅ​ក្រុង ហួរ​លៀន​តាម​ឆ្នេរ​ប៉ាស៊ីហ្វិក​។​

​ការបាត់​យន្តហោះ​នេះ​បាន​កើត​ឡើង​ក្រោយ​ការធ្លាក់​យន្តហោះ​ប្រយុទ្ធ​F-5E មួយ​គ្រឿង​ដោយ​បាន​សម្លាប់​អ្នកបើក​ក្នុងពេល​ហោះ​ហ្វឹកហាត់​កាលពី​ខែ​មុន​៕

ប្រភព៖ www.rasmeinews.com

Filed in: ព័ត៌មានថ្មី, អន្តរជាតិ Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com