ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា លោកមានទិន្នន័យគ្រប់គ្រាន់អំពីការបន្លំសន្លឹកឆ្នោត ដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោត

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិការ ឆ្នាំ២០២០។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា ទិន្នន័យដែលលោកមានអំពីការក្លែងបន្លំសន្លឹកឆ្នោត គឺគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋចំនួនបួន ហើយក៏ដូចជាលទ្ធផលនៅក្នុងប្រទេសទាំងមូលផងដែរ។

លោក Trump បានសរសេរនៅលើបណ្តាញសង្គម Twitter  «ហេតុអ្វីបានជាលោក ចូ បៃដិន បង្កើតគណៈរដ្ឋមន្រ្តីលឿនម៉្លេះ ខណៈដែលអ្នកស៊ើបអង្កេតរបស់ខ្ញុំបានរកឃើញសន្លឹកឆ្នោតបន្លំរាប់ម៉ឺន ដែលមានភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរលទ្ធផលយ៉ាងហោចណាស់នៅក្នុងរដ្ឋចំនួនបួន ដែលជាលទ្ធផលធ្វើឱ្យលោកទទួលបានសន្លឹកឆ្នោតច្រើនជាងគ្រប់គ្រាន់ដើម្បីឈ្នះការបោះឆ្នោត? យើងសង្ឃឹមថា តុលាការ និង / ឬ អង្គនីតិបញ្ញត្តនឹងមានភាពក្លាហានក្នុងការធ្វើអ្វីដែលត្រូវធ្វើដើម្បីរក្សាភាពត្រឹមត្រូវនៃការបោះឆ្នោតរបស់យើង និងសម្រាប់សហរដ្ឋអាមេរិកផ្ទាល់។ ពិភពលោកទាំងមូលកំពុងរង់ចាំមើល !!!» ។

សហរដ្ឋអាមេរិកបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែវិច្ឆិកា។ បើទោះបីការរាប់សន្លឹកឆ្នោតនៅតែដំណើរការក៏ដោយ ក៏បណ្តាញផ្សព្វផ្សាយព័ត៌មានធំៗរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា បេក្ខជនគណបក្សប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតប្រធានាធិបតីនេះ។ ទាំងសារព័ត៌មាន Fox News និងសារព័ត៌មាន Associated Press (AP) បានដាក់លោក បៃដិន អោយឈរនៅលើគេ លើសពីចំនួនតម្រូវការ ដែលត្រូវទទួលបានសន្លឹកឆ្នោតតំណាង ២៧០សម្លេង។ លោក ត្រាំ កំពុងប្រឆាំងនឹងលទ្ធផលបច្ចុប្បន្ននេះ ដោយលោកបានអះអាងពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន ហើយលោកបានដាក់ពាក្យបណ្តឹងដើម្បីតតាំងរឿងក្តីរបស់លោកនៅក្នុងតុលាការ៕

ប្រភព៖www.information.gov.kh

Filed in: ព័ត៌មានថ្មី, អន្តរជាតិ Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com