ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សហគមនេសាទ និង អាជីវករបោះដុំត្រីតាមទីផ្សារនានាក្នុងខេត្តបាត់ដំបង បានត្អូញត្អែរថា ត្រីទន្លេ ស្ទឹង ឆ្នាំនេះមិនសូវសម្បូរ ដូចឆ្នាំមុនៗ នោះទេ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។

សហគមនេសាទ និង អាជីវករបោះដុំត្រីតាមទីផ្សារនានាក្នុងខេត្តបាត់ដំបង បានត្អូញត្អែរថា ត្រីទន្លេ ស្ទឹង ឆ្នាំនេះមិនសូវសម្បូរ ដូចឆ្នាំមុនៗ នោះទេ ហើយត្រីតូចៗមិនមានត្រីធំនោះឡើយ ដែលបានធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរនេសាទ ជាលក្ខណៈ គ្រួសារនៅតាមតំបន់ទន្លេ។

លោក ហោ សំអាត អនុប្រធានសហគមន៍ស្តីក្រោម រហាលសួង ស្រុកឯកភ្នំខេត្តបាត់ដំបង បានឱ្យដឹងថាមូលហេតុ ត្រីមានការធ្លាក់ចុះនេះ បណ្តាលមកពីកក្តា អាកាសធាតុ គួបផ្សំនិងបទល្មើសនេសាទនៅបន្តមានផងដែរ។

លោកបញ្ជាក់ថា ទឹកទន្លេឆ្នាំនេះគឺយ៉ាប់ជាងឆ្នាំណាៗទាំងអស់។ រៀងរាល់ឆ្នាំជាទូទៅទឹកទន្លេបានឡើងមកដល់តាមទីវាល និងកន្លែងអភិរក្ស រាំងពេន៣ ត នៅពាក់កណ្តាលខែសីហា តែឆ្នាំនេះពុំមានទឹកទន្លេឡើងមកនោះទេ ដែលធ្វើឱ្យត្រីតំបន់ អភិរក្សខ្វះចំណី និង មិនអាចចេញពីតំបន់អភិរក្សដើម្បីទៅកាន់ទីវាលផ្សេងៗបាន ។ ទោះបីយ៉ាងណាលោកបញ្ជាក់ថា ដោយសារ ទឹកភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមានជំនន់ទឹកភ្លៀង វាផ្តល់ឱកាសឱ្យត្រី ចាកចេញពីតំបន់អភិរក្សនៅខែតុលា ទៅតាម ទីវាល ដើម្បីពងកូននិងអាចស្វែងរកចំណី ។

លោកហោ សំអាតបញ្ជាក់ថា ទឹកទន្លេតូច ហើយការចាកចេញត្រីពីតំបន់អភិរក្សទៅកាន់ទីវាលនានាយឺត ធ្វើឱ្យត្រីស្គម និង មិនសូវមានធំនោះទេ ។

អាជីវករលក់ត្រីតាមទីផ្សារនានាក្នុងក្រុងបាត់ដំបងបានឱ្យដឹងដែរថា ត្រីឆ្នាំនេះមិនមានត្រី.ស.ចម្រុះដូចជាត្រី ស ត្រីរៀល ត្រីឆ្ពិន ឡើងដូចឆ្នាំមុនៗនោះទេ គឺមានភាគច្រើនតែត្រីផ្ទក់ តែត្រីស្គមនិងតូចៗ ។អាជីវករបញ្ជាក់ថា ត្រីផ្ទក់ធំបំផុតឆ្នាំនេះ មានទម្ងន់តែ៣ ទៅ៤ ខាំក្នុងមួយក្បាល ហើយតម្លៃមួយគីឡូលក់បាន១០,០០០រៀល បើប្រៀបធៀបឆ្នាំមុនៗត្រីផ្ទក់ មានដល់១គីឡូក្នុងមួយក្បាល ហើយតម្លៃមួយគីឡូ៨០០០រៀល ។

មន្រ្តីសហគមនេសាទខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា ទិន្នផលត្រីធ្លាក់ចុះនេះ អាចមកពីកក្តាអាកាសធាតុ មិនអំណោយផលផង និង មកពីបទល្មើសនេសាទនានានៅតំបន់ទន្លេសាបនៅតែបន្តមាននៅឡើយផង ។

ក្រុមខិលខូចបានប្រើឧបករណ៍ល្មើសច្បាប់ដូចជា ឧបករណ៍ បរណរ៉ាវ និង ឧបករណ៍មួយទៀតដែលគេហៅថាភ្លូធូ ដែលចាប់ ត្រីឡើងពីតំបន់អភិរក្សមកតាមទីវាល តាំងពីកូនត្រី ដល់មេ.ត្រី ដែលឧបករណ៍ល្មើសទាំងនេះត្រូវបានគេដាក់ នៅតំបន់ឃុំ ជាប់តំបន់ទន្លេនានា ក្នុងខេត្តបាត់ដំបង ពិសេសឃុំព្រៃចាស់និងកោះជីវាំង ។

លោក ជួង សុភា ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ឱ្យដឹងដែរថាត្រីឆ្នាំនេះមានការធ្លាក់ចុះ១០ទៅ១៥ភាគរយ បើបៀបធៀបទៅឆ្នាំមុន ដោយសារតែទឹកទន្លេតូច ហើយទឹកឡើងយឺត។ទោះបីយ៉ាងណាតួលេខនេះមិនទាន់ប្រកដថាថយឬឡើងនោះទេ ដោយសារតែទឹកទន្លេឆ្នាំនេះឡើងយឺត តែវាក៏ស្រកវិញយឺត ដែរ ពោលគឺខុសគ្នា១ខែ ដូច្នេះតួលេខដែលអាចប្រមូលចុងក្រោយគឺអាចដឹងនៅដើមឆ្នាំ២០២១ ដែលឆ្នាំកន្លងទៅទឹកឡើង លឿន ស្រកក៏លឿន ។ លោកជួងសុភាបានបញ្ជាក់ថាឆ្នាំនេះត្រី ស ចម្រុះមិនសូវសម្បូរ តែវាសម្បូរត្រីមូល ដូចជាត្រីផ្ទក់ ត្រីក្រាញ់និងត្រីអណ្តែង មូលហេតុដោយសារត្រីមូលវាបានស៊ីត្រីសចម្រុះជាចំណី ទើបមិនសូវសម្បូរត្រីប្រភេទនេះ។
ទាក់ទងនឹងបទល្មើសនេសាទ លោកទទួលស្គាល់ថាវាពិតជាមានខ្លះមែន តែវាថយជាងមុន ខណៈដែលពេលនេះ លោកនិងក្រុមការងារ កំពុងស្ថិតនៅតំបន់ទន្លេធ្វើការបង្រ្កាបបទល្មើសនៅឡើយ៕

ប្រភព៖ www.information.gov.kh

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com