ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ស្ទឹងត្រែង​៖ផ្ទះទាមសង់ផ្ទាល់ដីត្រូវបានភ្លើងឆេះ ដោយសារកូនប្រុសមានសតិមិនគ្រប់បែកថ្នាំយកភ្លើងដុត

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ខេត្ត​ស្ទឹងត្រែង​៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៤:០០ នាទីស្ថិតនូវភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង មានករណីអគ្គិភ័យកើតឡើងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ ១០គុណ១០ម៉ែត្រ​ សង់អំពីឈើប្រក់ស័ង្កសី​ (ផ្ទះទាមសង់ផ្ទាល់ដី)​ ម្ចាស់ផ្ទះឈ្មោះ​ ម៉ាឡាំ ភេទ​ ប្រុស អាយុ ៦៦​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ អឿន ស្រីមុំ​ អាយុ ៣៩ ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិសង្កាត់ កើតហេតុខាងលើបណ្ដាលឱ្យខូចខាត​សម្ភារ:មួយចំនួនដូចខាងក្រោម: -​ ទូរ ២ និងសម្ភារៈប្រាស់ប្រចាំថ្ងៃមួយចំនួនត្រូវបានឆេះអស់ទាំងស្រុង​ ។ +​ មូលហេតុ:​ កូនឈ្មោះ ចៅ​ ឡេងសេង​ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ​ ជាអ្នកដុតដោយកូននោះមានសតិមិនគ្រប់បែកថ្នាំ នៅពេលនោះឪពុកម្ដាយមិនបាននៅផ្ទះទេនៅតែកូនម្នាក់ឯង ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប្រចាំការរបស់ផែនបានយករថយន្តពន្លត់អគ្គីភ័យចំនួនពីរគ្រឿងចេញធ្វើអន្តរាគមន៍​ជាបន្ទាន់ប្រើប្រាស់ទឹកអស់​ ០៤​ ឡាន​ ទើបរលត់ទាំងស្រុងនិងទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។ ទន្ទឹមនឹងជួយសង្គ្រោះបានក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជាផ្លូវតូច​ចង្អៀត​មិនអាចយករថយន្តចូលដល់ផ្ទះដែលឆេះបានដោយអូសទុយោចម្ងាយ ១០០ ម៉ែត្រទើបបាញ់ទឹកពន្លត់បាន។

ប្រភព៖ហ្វេសបុក

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com