ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ខេត្តសៀមរាប៖ ឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតច្បាប់សាងសង់និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង៣០០០គ្រួសារ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

ខេត្តសៀមរាប៖ ឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតច្បាប់សាងសង់និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង៣០០០គ្រួសារ ដើម្បីធានាឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងជម្រកសមរម្យ និង ស្របតាមរចនាបទដែលបាន កំណត់ដោយច្បាប់។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាៈក្នុងរយៈពេលមួយឆ្នាំ២០២០នេះ ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរ បានដាក់ពាក្យស្នើ សុំច្បាប់សាងសង់សរុបចំនួន៤,២៨២គ្រួសារ ក្នុងនោះទទួលបានការអនុញ្ញាតជូនតែចំនួន៣០៨២គ្រួសារប៉ុណ្ណោះ។

លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិ កម្ពុជាថា អាជ្ញាធរជាតិអប្សរានៅតែប្រកាន់គោលការណ៍ច្បាប់ គឺរាល់ការសាងសង់ឬជួសជុលផ្ទះនៅក្នុងតំបន់ឧទ្យានអង្គរ ត្រូវរក្សាតំបន់ទេសភាពអង្គរឱ្យនៅតែមានភាពស្រស់ស្អាត។លោកបន្តថាៈប្រជាពលរដ្ឋត្រូវធ្វើការដាក់ពាក្យស្នើសុំតាមរយៈអាជ្ញាធរភូមិឃុំដែលជិតបំផុតឬនៅមជ្ឈមណ្ឌលសេវាកម្មនៃ អាជ្ញាធរជាតិអប្សរា ទើបអាចចាត់ទុកថាជាសំណង់ស្របច្បាប់។
លោកបន្តថា ក្រោយពេលប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំច្បាប់សាងសង់រួចរាល់ហើយ នឹងមានក្រុមការងារសហគមន៍ចុះ ពិនិត្យវាយតម្លៃនិងសម្របសម្រួលករណីសំណើផ្សេងៗមុននឹងអនុញ្ញាតច្បាប់សាងសង់។

ប្រជាពលរដ្ឋដែលមានបំណងធ្វើការជួសជុលឬធ្វើផ្ទះ សូមកុំធ្វើការជួសជុលដោយឯកឯងដោយមិនមានការសុំច្បាប់ ព្រោះការដែលធ្វើអ្វីដោយខ្លួនឯងនេះវាផ្ទុយពីច្បាប់ ហើយរាល់ការធ្វើទាំងអស់ត្រូវដាក់ពាក្យស្នើសុំតាមរយៈភូមិឃុំសង្កាត់ ហើយមានតែតាមរយៈភូមិឃុំទេទើបអាជ្ញាធរជាតិអប្សរាធ្វើការវាយតម្លៃលើសំណើរបស់ពួកគាត់ ហើយមួយទៀតប្រជាពលរដ្ឋ ដែលចង់ដាក់ពាក្យស្នើសុំសាងសង់ផ្ទះចាស់ជំនួសផ្ទះថ្មី គាត់អាចដាក់ពាក្យនៅច្រកចេញចូលតែមួយក្នុងស្រុកដែលគាត់ ស្នាក់នៅ ឬគាត់មកដាក់ពាក្យនៅមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា។
គួរជម្រាបផងដែរថា ការចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះ សាងសង់តូចតាចជូនប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ គឺក្នុងគោលបំណងចង់ទប់ស្កាត់ការរីកដុះដាលផ្ទះសំបែង ថែរក្សា ទេសភាពវប្បធម៌អច្ឆរិយក្នុងតំបន់ឧទ្យានអង្គរ ឱ្យនៅគង់វង្សតាមសភាពដើម ហើយការស្នើសុំជួសជុលនេះ គឺពុំមានការ បង់ប្រាក់ឡើយ៕

www.information.gov.kh

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com