ខេត្តកំពង់ស្ពឺ, ថ្ងៃចន្ទ ១រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៥ និងវគ្គហ្វឹកហ្វឺនថែទាំត្រួតពិនិត្យបច្ចេកទេស និងបាញ់គ្រាប់ពិតរថក្រោះ -រថពាសដែក របស់បញ្ជាការដ្ឋានអង្គរក្ស។