នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០។
មានគនីយ្យហ្វេសបុ៊ក (Facebook) ឈ្មោះ ក្រុស សារ៉ាត់ បានរួមគ្នាថតរូបបង្ហាញពីការប្រើប្រាស់ក្រម៉ា ជំនួសម៉ាសវិញ ខណៈពេលដែលម៉ាស់កំពង់តែបន្តឡើងថ្លៃយ៉ាងគំហ៊ក់។
តាមរយៈគនីយ្យហ្វេសបុ៊ក (Facebook) ខាងលើ បានសរសេរដូចមានអត្ថន័យនៅខាងក្រោម៖
(09/03/2020 ប្រសិនបើម៉ាស់ឡើងថ្លៃ យើងអាចប្រើក្រម៉ា តែក្នុងមន្ទីរពេទ្យយើងមិនខ្វះម៉ាស់ប្រើទេ។ អ្នកធុរៈកិច្ចម៉ាស់ កុំបារម្ភអីពេក បើគេប្រើក្រម៉ា ហើយបោកទឹកសាប៊ូ ហាលថ្ងៃ១ថ្ងៃ២.៣ដងនោះអាចមានសុវត្ថិភាព ការពារបានល្អដែរ។ បើចង់ឲ្យគេប្រើម៉ាស់ សូមលក់ម៉ាស់ចុះថោកៗមកវិញ។ សូម អរគុណ!)។