ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ការសម្លាប់​បាញ់មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល ​នគបាលចាប់ខ្លួនអ្នកបើកបរRX300 នោះបានហើយ..!!!

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១

ករណីពាក់ព័ន្ធការសម្លាប់​បាញ់មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល​ពេលនគបាលចាប់ខ្លួនអ្នកបើកបរRX300 នោះហើយ..!!!
មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីគូភាគីម្ខាងទៀតបាញ់៩គ្រាប់ត្រូវក្បាលត្រូវខ្លួន​ ដោយទំនាស់គ្រោះថ្នាក់ចរាចរណ៍​ នៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍បាញ់ប្រហារនេះបានកេីតឡេីងនៅតាមបណ្តោយមហាវិថីសហពន្ធរុស្សុី​ ត្រង់មុខប្រលានយន្តហោះអន្តរជាតិ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ។ នៅពេលនេះយោងតាមព័ត៌មានរបស់លោករិទ្ធី(ហង្សមាស) បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានចាប់បានតៃកុងឡាន RX300 ដែលបើកបរដឹកខ្មាន់កាំភ្លើងនោះហើយ។
តៃកុងឡាន RX300 បានសារភាពថា កាលពីយប់ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ទាំងស្រវឹង ហើយបើកបរថយន្ត RX 300 ខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូល ហើយបានជ្រុលទៅបុកគូទរថយន្តលោករ៉េត សុីណែត ពីក្រោយ បន្ទាប់មកលោករ៉េត សុីណែត បានបើករថយន្ត កាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជុងខ្លួន ក្នុងគោលបំណងឲ្យអែបកៀន និងបានប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានការខឹងសម្បារ ហើយប្រាប់ ឈ្មោះ កែ ចាន់មាន ដែលជាតៃកុងឡានឲ្យនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ៕
គួរបញ្ជាក់ថាជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-3738 ចំណែកខ្មាន់កាំភ្លើងជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប2A-4546 វេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។
តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ជនរងគ្រោះ រ៉េត សុីណែត ជានាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ បានបេីករថយន្តម៉ាក FORD Raptor ពណ៍​ ស ពាក់ស្លាកលេខភ្នំពេញ 2BD 3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច​ ខណៈពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចស៊ី​ RX 300 មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ សៀមរាប2A-4546 បានបេីកមកបុកគូទបណ្តាលឲ្យរងការខូចខាតបន្តិច បន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចារគ្នាដោយភាគីខាងរងគ្រោះបានសម្រួលដោយគ្រាន់តែឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។
ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្សពួក២នាក់ទៀតបានដកកាំភ្លេីងបាញ់ប្រហារទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់​ ទី១​ ចំក្បាល​ ២គ្រាប់ទៀតចំដេីមទ្រូងនិងពោះ​ បន្ទាប់ពីបាញ់ប្រហាររួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់។
Filed in: ព័ត៌មានថ្មី, សន្តិសុខ សង្គម Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com