ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

​ការប្រកួត​កីឡា​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ទិវា​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ គ្រោង​នឹង​រៀបចំ​ឡើងវិញ នា​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​នេះ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១

ភ្នំពេញ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១–
​ការប្រកួត​កីឡា​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ទិវា​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ គ្រោង​នឹង​រៀបចំ​ឡើងវិញ នា​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​លើក​ពេល​ជាច្រើនលើក ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កាលពី​ចុងឆ្នាំ​២០២០ កន្លងមក​។

​លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បញ្ជាក់​នៅ​ថ្ងៃ​៦​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​០៤ ខែមករា ឆ្នាំ​២០២០​នេះ​ថា ការប្រកួត​កីឡា​ប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ គ្រោង​នឹង​រៀបចំ​ឡើងវិញ នា​ថ្ងៃទី​២៣​មករា ឆ្នាំ​២០២១ នៅ​ខេត្តសៀមរាប មុន​១​ថ្ងៃ​នៃ​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់ កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ដែល​គ្រោង​នឹង​រៀបចំ​ខួប​លើក​ទី​២៥​ឆ្នាំ នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយ​ទិវា​កីឡា​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​កម្ពុ​ជាមួយនេះ​ធ្លាប់​ទាក់ទាញ​បាន​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​ជាង​១​ម៉ឺន​នាក់ កាលពី​ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ​។ ទិ​វ​រត់ប្រណាំង​អន្តរជាតិ​អង្គរ​នេះ​គឺជា​ព្រឹត្តិការណ៍​កីឡា​មាន​គោលបំណង​ធំ ក្នុងការ​បំផុសស្មារតី​ប្រជាជន​ឱ្យចូល​រួម​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព និង​ស្វែងរក​ថវិកា​សប្បុ រសធម៌ ដែល​បាន​បរិច្ចាគ​ថវិកា​ជាង ១០​ម៉ឺន​ដុល្លារ​អាម៉េរិក​ទៅដល់​មន្ទីរពេទ្យ អង្គការ​សង្គម នានា​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គូសបញ្ជាក់ថា ទោះបីជា​ទិវា​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ​ល្បីល្បាញ​ខ្លាំង​និង​ស្រូប​ទាញ​អ្នករត់​បាន​ច្រើនជាង​១​ម៉ឺន​នាក់​ក៏ដោយ ក៏​ការរៀបចំ​ឡើងវិញ នា​ចុងខែ​មករា ឆ្នាំ​២០២១​នេះ មិនទាន់​អាច​រៀបចំ​ឱ្យ​អ្នកចូលរួម​មកពី​ក្រៅប្រទេស​បាន​នៅឡើយ ដោយ​បើកទូលាយ​ត្រឹមតែ​អ្នករត់​ក្នុងស្រុក​ប៉ុណ្ណោះ ជាពិសេស​គឺ​ការរៀបចំ​នឹង​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​នូ​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕

www.information.gov.kh

Filed in: ព័ត៌មានកីឡា, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com