ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

គម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២១ខាងមុខនេះ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១

គម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២១ខាងមុខនេះ  ដោយសារត្រូវពិភាក្សាលម្អិតលើផែនការសាងសង់ មុនដាក់ជូនរាជរដ្ឋាភិបាល ។

ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីមានការសម្រេចជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាឱ្យសាងសង់ព្រលានយន្តហោះកាលពីពេលកន្លងទៅ បច្ចុប្បន្ននេះក្រុមហ៊ុនឯកជន Powerchina International Group កំពុងសិក្សាលើគម្រោងក្នុងការធ្វើឱ្យប្រសើរឡើង ដើម្បីឈានទៅដល់ការចរចារវាងក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ
ហើយនឹងបន្តឈានទៅដល់កិច្ចព្រម
ព្រៀងសម្បទាន ទើបឈានទៅដល់ការសាងសង់ព្រលាននេះ។ ឯកឧត្តមបញ្ជាក់ថា ការចរចានេះ ត្រូវចំណាយពេលវេលាប្រមាណ៨ខែទៀត ពោលគឺអាចឈានទៅដល់ចុងឆ្នាំ ២០២១ ទើបអាចដំណើរការសាងសង់បាន ។

ក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌនេះ ឯកឧត្តម សុិន ចាន់សិរីវុត្ថាបានឱ្យដឹងថា ពីពេលនេះរហូតដល់ចុងខែ០៨ ទើបយើងទទួលបានលទ្ធផល ហើយបន្ទាប់មក នៅធ្វើកិច្ចព្រមព្រៀងសម្បទាន ឈរទៅលើអ្វីដែលបានអនុវត្តកន្លងមក ដាក់ចូលក្នុងកិច្ចព្រមព្រៀងនោះ ទាំងសិក្សា ទាំងសំណើ និងសំណូមពរ ដាក់ចូលក្នុងកិច្ចព្រមព្រៀងសម្បទាននេះ ហើយយើងចាប់ផ្ដើមសាងសង់បាន អ៊ីចឹងការសាងសង់យើងរំពឹងទុកថានៅចុងឆ្នាំ២០២១នេះ ។

ឯកឧត្តមបានបន្តថា នៅពេលដែលព្រលានយន្តហោះថ្មីសាងសង់រួចរាល់នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យវិនិយោគ ការដឹកជញ្ជូនទូទៅ ជាពិសេស ការធ្វើដំណើរកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ។ម្យ៉ាងទៀត មណ្ឌលគិរីជាខេត្តមានសក្តានុពលពហុវិស័យ និងស្ថិតក្នុងផែនការមេអភិវឌ្ឍន៍របស់អន្តរក្រសួង ដែលមានគោលដៅអភិវឌ្ឍន៍ខេត្តនេះ ជាតំបន់សេដ្ឋកិច្ចពហុបំណងលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ។

សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីក្នុងខេត្តមណ្ឌលគិរីគ្រោងសាងសង់ជាប្រភេទ៤C គ្រោងសាងសង់លើផ្ទៃដីប្រមាជាង៣០០ហិកតា មានចម្ងាយជាង២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ដែលគ្រោងចំណាយថវិកាប្រមាណជិត១០០លានដុល្លារសហរដ្ឋអាម៉េរិកក្នុងការសាងសង់ ៕

www.information.gov.kh

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com