ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្តម ពាង ណារិទ្ធ៖ ក្នុងពិធីបិទការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១

ខេត្តត្បូងឃ្មុំ៖ ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនថ្ងៃ  ក្រោមអធិបតីភាព ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ  តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ជាថ្ងៃបិទការប្រកួត ដែលប្រព្រឹត្តនៅទីលានបាល់ទាត់វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ  ។

ក្រុមកីឡាករ កីឡាការិនី ដែលទទួលបានពានរង្វាន់នាឱកាសនោះ រួមមាន : ប្រភេទកីឡាបាល់ទាត់(បុរស )ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម

កីឡាករមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍១ បាល់ទាត់ ៥គ្រាប់ និងថវិកាចំនួន ១លាន ៨០ម៉ឺនរៀល  ចំណាត់ថ្នាក់លេខ ២  និងលេខ៣ ទទួលបានទង់អនុស្សាវរីយ៍ បាល់ទាត់ និងថវិកា ។

ប្រភេទកីឡាបាល់ទាត់(នារី )ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាការិនីមកពីស្រុកមេមត់ ទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍១ បាល់ទាត់៥គ្រាប់ និងថវិកាចំនួន ១លាន ៨០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាការិនីមកពីស្រុកពញាក្រែក ទទួលបានទង់អនុស្សាវរីយ៍ បាល់ទាត់ និងថវិកា។

ដោយឡែកប្រភេទកីឡាបាល់ទះ (បុរស )ចំណាត់ថ្នាក់លេខ១ បានទៅលើស្រុកពញាក្រែក ទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍មួយ បាល់ទះ៥គ្រាប់ និងថវិកាចំនួន១លាន ២០ម៉ឺនរៀល  ចំណាត់ថ្នាក់លេខ ២ និងលេខ៣ ទទួលបាន ទង់អនុស្សាវរីយ៍១ បាល់ទះ និងថវិកា ។

ប្រភេទបាល់ទះ (នារី) លេខ១ បានទៅស្រុកពញាក្រែក  ទទួលបានពានរង្វាន់មួយ ទង់អនុស្សាវរីយ៍មួយ បាល់ទះ៥គ្រាប់ និងថវិកាចំនួន១លាន ២០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ២ និងលេខ៣ ទទួលបានទង់អនុស្សាវរីយ៍ បាល់ទះ និងថវិកាផងដែរ ៕

Sourcing: www.information.gov.kh

Filed in: ព័ត៌មានកីឡា, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com