ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១
ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានសម្រេចចិត្តចងក សម្លាប់ខ្លួនព្រោះខឹងមិនបានលេងទូរស័ព្ទ
ខេត្តកំពង់ធំ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅភូមិលា បទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កុមារីម្នាក់មានឈ្មោះ ពេញសួស្ដី បានយកក្រម៉ាមក ចង ក សម្លាប់ខ្លួន ដែលមានអាយុប្រហែល 8 ឆ្នាំ មូលហេតុ ដណ្ដើមទូរសព្ទគ្នាលេង មិនបាន ក៏បានសំរេចចិត្តចងកសម្លាប់ខ្លួន ឪពុកម្ដាយមិនបាននៅផ្ទះទេនាំគ្នាទៅរកស៊ីនៅឯប្រទេសថៃ ដោយទុកកូននៅនឹងផ្ទះជាមួយជីដូនអោយមើលថែ។
ប្រភព៖ ហ្វេស បុក