ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សមត្ថកិច្ចក្រសួងមហាផ្ទៃដាក់កម្លាំងឡោមព័ទ្ធវីឡាឧកញ៉ា «អ៊ាន សៀវម៉ី»

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១

សមត្ថកិច្ចក្រសួងមហាផ្ទៃដាក់កម្លាំងឡោមព័ទ្ធវីឡាឧកញ៉ា (អ៊ាន សៀវម៉ី)តែចាប់អត់បាន!!

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាអ្នករស់នៅក្បែរផ្ទះវីឡារបស់លោកស្រី ឧកញ៉ា (អ៊ាន សៀវមុី) មានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះធ្វើការ​ឡោម​ព័ទ្ធ​វីឡារបស់​លោកស្រី​ឧកញ៉ា (អ៊ា​ន សៀវ​ម៉ី) ជា​អ្នកលក់​ឡេ​តាម​អន​ឡាញ​ដ៏ល្បីឈ្មោះ ។

ការ​ឡោម​ព័ទ្ធ​នេះ មាន​បំណង​ឃាត់ខ្លួន​លោកស្រី​ឧកញ៉ា តាម​ដីកាតែ​ម្ដង ប៉ុន្តែ​ពុំ​បាន​សម្រេច​ឡើយ ដោយ​សង្ស័យ​ថា លោកស្រី​ឧ​ញ៉ា​រូប​នោះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ ។

យ៉ាងណាគេមិនទាន់ដឹងថាវាសនារបស់លោកស្រីឧកញ៉ាជំនាន់ក្រោយរូបនេះអាចគេចខ្លួនបានរហូតដែរឬទេ ។

ហេតហេតុការណ៍នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​បុរី​មូ​ន​ថោ​ន (MOON TOWN) ក្នុងភូមិ​គោក​ចំបក់ សង្កាត​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ពុំ​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ អះអាង​ថា មានរឿង​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ទើប​ឈាន​ដល់​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ ទៅ​ធ្វើការឡោម​ព័ទ្ធ​វីឡា​មួយ​នេះ យ៉ាង​ជុំ​ជិត​បែប​នេះទេ ។

បើ​យោង​តាម​ការ​បង្ហើប ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យដឹង​ថា លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជា​ម្ចាស់​វីឡា​ខាងលើ មានរឿង​បរិហារកេរ្តិ៍​ ទៅ​លើ​លោក​ជំទាវ​មាន​ឥទ្ធិពល​ចំនួន ២​រូប ហើយ​ត្រូវ​បាន​លោក​ជំទាវ​ទាំង ២​រូប​នោះ ដាក់​ពាក្យ​ប្ដឹង ​ទៅ​កាន់​នគរបាល​ក្រសួងមហាផ្ទៃ ។ រហូត​ដល់​សំណុំរឿង​ធ្លាក់​ដល់​ដៃ​តុលាការ ទើប​មាន​ដីកាកោះ​អញ្ជើញ​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី រូប​នេះ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ច្រើន​លើក ប៉ុន្តែ​សា​ម៉ី​ខ្លួន មិន​ព្រម​ចូល​ ទើប​ពេល​នេះ ឈាន​ដល់​ដីកានាំខ្លួន​តែ​ម្តង ។

ប្រភព​ដដែល បាន​ប្រាប់ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បាន​ចុះ​ទៅ​តាម​ឃ្លាំមើល លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ​តាំង​តែ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល មក​ម្ល៉េះ ដោយ​មាន​ទាំង​មេធាវី ដើមបណ្ដឹង ក៏​ចុះ​ទៅ​ដែរ ក្នុង​បំណង​ឃាត់ខ្លួន​ឧកញ៉ា​រូប​នេះ ។ ប៉ុន្តែ​ការ​ឃ្លាំមើល​រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ទើប​កម្លាំង​សម្រេច​ធ្វើការ​ឡោម​ព័ទ្ធ​វីឡា​នោះ​តែ​ម្ដង ខណៈនោះ​បាន​ប្រទះ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស ព​ណ៍​ស ១​គ្រឿង​បើក​ចេញពី​វីឡា​នេះ ហើយ​កម្លាំង​បាន​ឃាត់​ដែរ ប៉ុន្តែ​មិន​បាន​រក​ឃើញ​សា​ម៉ី​ខ្លួន ជិះ​ក្នុង​រថយន្ត​នេះ​ឡើយ បន្ទាប់​មក​កម្លាំង​បាន​ដោះ​លែង​រថយន្ត​នោះ​ទៅ​វិញ ។

ទាក់ទង​ទៅ​និង​រឿងរ៉ាវ​នេះ​ពុំ​ទាន់​ដឹង​ថា តើ​ពិតប្រាកដ​បែប​ណា​នៅឡើយ​ទេ ហើយ​មានការ​និយាយ​ត​ៗ គ្នា​ថា លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​នឹងកំពុង​គេចខ្លួន​។

គួរ​រម្លឹក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ គេ​ឃើញ​វត្តមាន​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ចូល​មក​បំភ្លឺ​ ចំពោះ​មុខ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះហៅ​ចូល​មក​បំភ្លឺ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​បរិហារកេរ្ដិ៍​ជា​សាធារណៈ​ ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រព្រឹត្ដ​ទៅ​ នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែបែរជា​ឃើញ​វត្តមាន​នា​ព្រឹក​ថ្ងៃ​ទី​២៣ ទៅ​វិញ មិនដឹង​ជា​មូលហេតុ​អ្វី បានជា​លោកស្រី​ឧកញ៉ា មក​បំភ្លឺ​ មុន​កាលកំណត់​ដូច្នេះ​នោះ​ទេ ។

សូម​ជម្រាប​ថា លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី មាន​អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​V01 តាម​បណ្ដោយ​ផ្លូវ គ្មាន​លេខ ភូមិ​គោក​ចំបក់ ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ៕

Facebook Sourcing

 

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com