ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

(អ្នកនាំពាក្យក្រសួងសុខាភិបាល) បានបញ្ជាក់ថា បុរសជនជាតិខ្មែរម្នាក់ ដែលបានផ្ទុកវីរុស Covid-19 នៅខេត្តសៀមរាប មានសុខភាពល្អមាំទាំធម្មតា រួមទាំងអ្នកពាក់ព័ន្ធ ផងដែរ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា រហូតមកពេលនេះបុរសជនជាតិខ្មែរម្នាក់ ដែលឆ្លងវីរុស កូរ៉ូណា ឬ Covid-19 នៅខេត្តសៀមរាប គឺមានសុខភាពល្អរឹងមាំធម្មតាទេ រួមទាំងអ្នកពាក់ព័ន្ធផងដែរ មិនមានអាការៈប្រែប្រួលនោះទេ។

ការបញ្ជាក់បែបនេះ របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងក្រោយបញ្ចប់កិច្ចពិភាក្សាស្តីពី «សារព័ត៌មានចំពោះមុខ Covid-19 និងព័ត៌មានក្លែងក្លាយ» ដែលរៀបចំធ្វើឡើងដោយក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងព័ត៌មាន និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាការៈគាត់ធម្មតា អត់មានបញ្ហាអ្វីទាំងអស់ គឺថាគាត់អត់ទាន់មានចេញរោគសញ្ញាទាំងអស់ គឺគាត់ធម្មតា»

ទន្ទឹមគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន បានបន្តទៀតថា សម្រាប់ក្រុមគ្រួសាររបស់គាត់ និងអ្នកពាក់ព័ន្ធជាមួយបុរសជនជាតិខ្មែរ ដែលមានផ្ទុកវីរុស Covid-19 ដែលរហូតដល់ពេលនេះ មិនទាន់មានរោគសញ្ញាអ្វីគួរឱ្យសង្ស័យនោះដែរ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក្រសួងសុខាភិបាល បានណែនាំដល់ពួកគាត់ឱ្យតាម សុខភាពរបស់គាត់ រយៈពេល១៤ថ្ងៃ ដោយបន្តធ្វើការតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រូពេទ្យ ។

លោកស្រី បានអះអាងថា គិតមកដល់ពេលនេះ គ្រូពេទ្យជាមនុស្សទី១ ដែលនៅជិតអ្នកដែលផ្ទុកជំងឺ Covid-19 មុនគេ ប៉ុន្តែមកដល់ពេលនេះ មិនទាន់រកឃើញ គ្រូពេទ្យណាម្នាក់ មានផ្ទុកជំងឺ COVID-19 នេះនោះឡើយ។

កំណត់សម្គាល់៖ កម្ពុជាបានរកឃើញអ្នកមានជំងឺ កូរ៉ូណា ឬ Covid-19 ចំនួន៣នាក់ រួមមាន៖ ជនជាតិចិនម្នាក់ ដែលមកពីទីក្រុងវូហាន, ទី២៖ បុរសជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន និងទី៣៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបានចូលមកកម្ពុជា តាមរយៈនាវាទេសចរណ៍របស់វៀតណាម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com