ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

រថយន្តម៉ាក សាំយ៉ុង តែខាងក្នុងផ្ទុកសុទ្ធតែឈើល្មើសច្បាប់ត្រូវសមត្ថកិច្ចក្របួចបាន!!!

(ខេត្តស្ទឹងត្រែង) នៅថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

​កងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានក្របួចចាប់រថយន្តដឹកឈើល្មើសច្បាប់

(ខេត្តស្ទឹងត្រែង): នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន
នគរបាលខេត្ត ក្របួចចាប់រថយន្តដឹកឈើល្មើសច្បាប់ បានជិត ២ម៉ែត្រគូប នៅក្នុងរថយន្តក្រោយពេលសមត្ថកិច្ច
ក្របួចជាប់ ម្ចាស់ដឹងខ្លួនរត់គេចចោលរថយន្ត នៅចំណុចភូមិរាជានុកូល សង្កាត់ ក្រុងខេត្តស្ទឹងត្រែង។

បានជិត ២ម៉ែត្រគូប នៅក្នុងរថយន្តក្រោយពេលសមត្ថកិច្ចក្របួចជាប់ ម្ចាស់ដឹងខ្លួនរត់គេចចោលរថយន្ត នៅចំណុចភូមិរាជានុកូល សង្កាត់ ក្រុងខេត្តស្ទឹងត្រែង។
លោកវ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់អ្នកសារព៍ត៌មាននៅថ្ងៃទី៩ ខែមីនា នេះថា រថយន្តដឹកឈើនេះ បានដឹកចេញមកពី ឃុំស្រែគរថ្មី ឆ្លងកាត់តាមផ្លូវក្រាលគ្រួសក្រហម កាត់តាមឃុំភ្លុក ឃុំកំភុន ឃុំសាមឃួយ ស្រុកសេសានចូលមករក ទីផ្សារក្នុងទីរួមខេត្តស្ទឹងត្រែង ហើយសមត្ថកិច្ចយើងសើបដឹងច្បាស់ ទើបធ្វើការតាមប្រមាញ់ពីក្រោយ មកស្ទាក់ចាប់បាននៅចំណុចខាងលើ។
បច្ចុប្បន្ន វត្ថុតាង ប្រភេទឈើបេង មានចំនួន១៣៨ដុំ ស្មើ (១,៩០១K^)មួយម៉ែត្រគូបប្រាំបួនផ្លាន) បានប្រគល់ជូន ជំនាញរដ្ឋបាលព្រៃឈើខេត្ត ដោយឡែក មធ្យោបាយបម្រើឲ្យបទល្មើស ជារថយន្តសាំយ៉ុង បានរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីនីតិវិធីច្បាប់បន្ត។
រថយន្តសុាំយ៉ុង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AC-94 14 ដែលមានបិទសញ្ញាពណ៌ផ្កាឈូកនៅខាងក្រោម ជាសញ្ញា សម្គាល់ របស់ឈ្មោះ វ៉ាន់ ណាន់ ជាប្រជាពលរដ្ឋ រស់នៅឃុំខ្សាច់ថ្មី មកយកប្រពន្ធនៅឃុំស្រែគរ ហើយប្រកបមុខរបរ រកស៉ីដឹកឈើ មកលក់ ឲ្យសិប្បកម្ម នៅក្នុងខេត្តស្ទឹងត្រែង ហើយនឹងមួយចំនួនឆូសស្អាតៗនោះគឺលក់ បន្តរឱ្យក្រុមឡានសុាំយ៉ុង ទៅភ្នំពេញ ក្រោមរូបភាពដឹកអ្នកដំណើរ។
សកម្មភាពនេះមានជាយូរណាស់មកហើយ ហើយក៏ត្រូវបានសមត្ថកិច្ច ខិលខូចនៅតាមប៉ុស្តិ៍ នឹងស្នាក់ការគោលដៅ មួយចំនួនតូចឆ្លៀតឱកាសគេងចំណេញយកលុយ រួចបិទបាំង ធ្វើរបាយការណ៍បំភ្លើសពីការពិត ជាច្រើនករណីហើយដែរ ក៏ប៉ុន្តែករណីចុងក្រោយនេះ ប្រហែលជាបែករឿង ដឹងដល់មេធំហើយទើបបញ្ជាអោយ កម្លាំងដេញចាប់យ៉ាងតក់ក្រហល់ បានត្រឹមតែឡាននិងឈើ ប្រគល់ជូនជំនាញ ចំណែកម្ចាស់រថយន្តដឹកឈើ ត្រូវរត់គេចខ្លួនបាត់ស្រមោល នេះជាទំលាប់របស់ក្រុមអ្នកជំនាញទៅហើយ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com