ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ចូលឆ្នាំចិន-វៀតណាម ក្នុងរយៈពេល៣ថ្ងៃ រមណីយដ្ឋាននានាក្នុងខេត្តរតនគិរី ទទួលភ្ញៀវទេសចរបានចំនួន ១២ ៦៨៩ នាក់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១

ខេត្តរតនគិរី ៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមមានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន ១២ ៦៨៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៦៤នាក់ ភ្ញៀវជាតិ ១២ ៦២៥ នាក់ គឺមានការធ្លាក់ចុះ២៩,០៧ភាគរយ ភ្ញៀវជាតិធ្លាក់ចុះ២៨,២៣ភាគរយ ភ្ញៀវអន្តរជាតិធ្លាក់ចុះ៧៨,៦០ភាគរយ បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំ២០២០កន្លងមក មានចំនួន១៧,៨៩០នាក់។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្ដរតនគិរីបានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១នេះ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ដរតនគិរីបានគូសបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះកត្តាធំបំផុតដែលនាំឱ្យភ្ញៀវទេសចរមានការធ្លាក់ចុះបណ្តាមកពីប្រជាពលរដ្ឋមានការព្រួយបារម្ភពីជំងឺកូវីដ-១៩ ជាពិសេសច្រកទ្វារអន្តរជាតិនានាត្រូវបានបិទការចេញ-ចូលទាំងស្រុងដើម្បីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។ លោកបន្តថា ភ្ញៀវបានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននៅក្នុងខេត្តរតនគិរីមានចំនួន១៤កន្លែង សុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ។ ចំពោះរមណីយដ្ឋានដែលពេញនិយម និងមានភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើននោះគឺបឹងយក្សឡោម ក្នុងក្រុងបានលុង រមណីយដ្ឋានទឹកធ្លាក់អូរសៀងលែ, មណីយដ្ឋានបឹងលំកុដ្ឋិ ក្នុងស្រុកលំផាត់ ក្រៅពីរមណីយដ្ឋានធម្មជាតិទាំងបីកន្លែងនេះ ក៏មានរមណីដ្ឋានដទៃទៀតដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ។

លោកបានលើកឡើងថា ក្នុងរយៈពេល៣ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែល ភ្ញៀវបានទៅលេងកម្សាន្ត សង្កេតឃើញថាភ្ញៀវទេសចរទាំងអស់បានចូលរួមថែរក្សាអនាម័យបរិស្ថានបានល្អពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។ ជាមួយគ្នានេះ ភ្ញៀវមានស្មារតី ម្ចាស់ការក្នុងការចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចូលខ្លួនឱ្យបាញ់កម្ដៅការលាងសម្អាតដៃនៅតាមឡាបូសាធារណៈដែលបានរៀបចំជូននៅតាមរមណីយដ្ឋាននានា ការពាក់ម៉ាស់ និងការរក្សាគម្លាតសង្គមជាដើម។ លោកប្រធានមន្ទីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី ជាពិសេសម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឱ្យមានការរាតត្បាតជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកប្រធានមន្ទីរក៏សូមថ្លែងអំណរគុណផងដែរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ៕

www.information.gov.kh

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សេដ្ឋកិច្ច Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com