ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំដើម្បីរួមគ្នាទប់ស្កាត់ការផ្ទុះ ជំងឺកូវីដ-១៩ ក្នុងសហគមន៍សាជាថ្មី 

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំដើម្បីរួមគ្នាទប់ស្កាត់ការផ្ទុះ ជំងឺកូវីដ-១៩ ក្នុងសហគមន៍សាជាថ្មី  ដើម្បី ធានាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣២ករណី ដែលសម្តេចតេជោបានចាត់ទុកជាការឆ្លងចូលក្នុងសហគមន៍លើកទី៣។

សម្តេចតេជោ បន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមអនុវត្តន៍ នូវវិធានការនានាដែលបានដាក់ចេញនាពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី មិនចេញបញ្ជាបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀតទេ ប៉ុន្តែសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ដើម្បីរួមគ្នាការពារ ការចម្លងទ្រង់ទ្រាយធំ។

សម្តេច​បញ្ជាក់ថា​  «សម្រាប់ការអំពាវនាវចំពោះជនរួមជាតិទូទៅ ក្នុងរាជធានីភ្នំពេញនិងតំបន់ដទៃទៀត ជាពិសេសរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្នហើយរឹតបន្តឹង ក្នុងការអនុវត្តនូវវិធានការ៣ការពារនិង៣កុំ ។ ៣ការពារនោះគឺត្រូវតែពាក់ម៉ាស់នៅទីធ្លាសាធារណៈទាំងអស់ ត្រូវលាងដៃ ត្រូវរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះយ៉ាងតិច ។ ខ្ញុំមិនចេញបញ្ជាដើម្បីបិទ នៅការរៀបមង្គលការ បិទសាលារៀន ឬកម្មវិធីផ្សេងៗនោះទេ ក្នុងករណីដែលប្រជាពលរដ្ឋអនុវត្តន៍តាម ខ្ញុំមានលក្ខខណ្ឌរបស់ខ្ញុំ ។ ពេលនេះខ្ញុំអំពាវនាវសូមឱ្យអនុវត្តន៍នូវវិធានការ ៣ការពារ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ការលាងដៃអាស្រ័យលើបងប្អូនទេយើងមិនអាចពិនិត្យបានទេ ប៉ុន្តែរឿងពាក់ម៉ាស់ជាមួយនឹងរក្សាគម្លាត រដ្ឋបាលអាចមើលឃើញ ហើយខ្ញុំបម្រុងទុក ខ្ញុំអំពាវនាវដោយមិនហាមឃាត់ ការរៀបចំពិធីការ រៀបចំការកូនការចៅ ការជួបជុំនានា ក្នុងលក្ខខណ្ឌនៃការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះឡើងទៅ ធ្វើយ៉ាងនេះយើងបានទាំង២ខាង យើងនូវបន្តផែនការបស់យើងទៅមុខទៀតបាន និងម្ខាងទៀតការពារកុំឱ្យមានការឆ្លងជំងឺ  » ៕

www.information.gov.kh

 

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com