ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១
ខេត្តតាកែវ៖ ឈាមស្រែកស្បែកហៅ(ពិតជាកូនអកតញ្ញូមែនហ៊ានលើ ដៃ វាយសម្លាប់ឪពុក នឹងត្បូងចប) ដែលបង្កើតខ្លួន។
នៅវេលាម៉ោង១៣និង១០នាទីថ្ងៃសុក្រ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌ពីបងប្អូនប្រជាពលរដ្ឋ ថាមានករណីហឹង្សា ១ករណី បន្ទាប់មកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុកបានដឹកនាំកម្លាំងជំនាញចុៈសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលតាអូរ និងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរខេត្តតាកែវ និងមានការសម្រប សម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្រ្កាប និងចាប់ជនសង្ស័យម្នាក់ ឈ្មោះ សេន រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីកន្លែងកំណើតភូមិ ស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងករណីហឹង្សាដោយចេតនា ដោយជនសង្ស័យបានយកដងចបប្រវែង១.៤០ម៉ែត្រនិងដែកជើងព្យួរខោអាវ ប្រវែង១.៣០ម៉ែត្របាន វាយទៅលើជនរងគ្រោះមានដូចខាងក្រោម៖
ជនរងគ្រោៈទី១.ឈ្មោះ សេន ញ៉ាត អាយុ៧៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) រងរបួសបែកក្បាលផ្នែកខាងក្រោយ(ស្លាប់នៅហ្នឹងកន្លែង )ជនរងគ្រោះ ទី២.ឈ្មោះ ប៊ុត ផាត ភេទប្រុស អាយុ៦៦ឆ្នាំ របួសដៃស្តាំដាច់ចេញឈាម ។ ជនរងគ្រោះទី៣.ឈ្មោះ តក់ ផាន់ ភេទស្រី អាយុ៦៧ឆ្នាំ ជាជនពិការជើងត្រូវត្រគាកខាងស្តាំជាំខ្មៅ។ ជនរងគ្រោះទី៤.ឈ្មោះ ឈុយ ឆេន ភេទប្រុស អាយុ៥៦ឆ្នាំ វាយបំផ្លាញទ្រព្យសម្បត្តិ(ផ្ទះ)។
#មូលហេតុ ទាស់ពាក្យសំដីជាមួយឪពុក គួបផ្សំនិងផឹកស្រាស្រវឹងបាត់បង់សតិ។
#សូមបញ្ជាក់ថា ៖ ជនសង្ស័យ សេន រ៉ាន់ (ជាកូនបង្កើតជនរងគ្រោះ សេន ញ៉ាត ) ។ ករណីនេះសមត្ថកិច្ចយើងកំពុងធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅកាន់ស្នងការដ្ឋាន ។
ប្រភពពីហ្វេសបុក