ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ សុក្រ ៧រោច ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៥ ខែ មីនា ឆ្នាំ២០២១
ប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ៖
ឈាមស្រែកស្បែកហៅ ឃាតកម្មសាហាវនៅប៉ោយប៉ែតដែលល្បីថាចិនសម្លាប់នារីខ្មែរធ្វើការCasinoថ្មីនេះចាប់បានហើយគឺឃាតករជាខ្មែរមិនមែនចិនល្បីតាមហ្វេសបុកឡើយ។ មុខសញ្ញាឃាតករនេះសមត្តកិច្ចនគរបាលខេត្តបន្ទាយមានជ៏យសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដុតដៃដុតជើងខ្លាំងទើបកំណត់មុខសញ្ញាក្រសោបចាប់បាននៅខេត្តសៀមរាបល្ងាចនេះ។
ព័ត៌មានបឋម៖
ឃាតករដែលបានសម្លាប់កញ្ញាហួនស្រីនៅបន្ទប់ជួលក្រុងប៉ោយប៉ែតត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប នេះគឺឈាមស្រែកស្បែកហៅប៉ោយប៉ែត> ខេត្តបន្ទាយមានជ័យ
បន្ទាប់ពីបូជាសពកញ្ញាហួនស្រីចប់ជនសង្ស័យត្រូវបានចាប់ខ្លួនបាននៅទឹកដីខេត្តសៀមរាបមុននេះបន្តិច ✓
ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងមុននេះថា ជនសង្ស័យ រំលោភសម្លាប់ រួចយកទ្រព្យ សម្បត្តិនារីរងគ្រោះជា បុគ្គលិក ក្រុមហ៊ុនកាស៊ីណូ ពូលី នៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២ ខែមិនា ឆ្នាំ ២០២១ នៅបន្ទប់ជួល មួយកន្លែងជិតគ្លីនិកនគររាជ ។ឥឡូវ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច យើងស្រាវជ្រាវ ចាប់ខ្លួនបានហើយ នៅទីរួមខេត្តសៀមរាប ក្រោយពីវាបានរត់គេចខ្លួន ចេញពីក្រុងប៉ោយប៉ែត។
តាមចម្លើយរបស់ជនសង្ស័យ រឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ពិតមែន។ ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះទេ។
នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។
បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។
ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។