ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលប្រជុំធំ សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត តំណាងអាជ្ញាធរជាតិអប្សរា នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត មេបញ្ជាការ មេបញ្ជាការងកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធប្រមាណជិត ៩០នាក់ បានចូលរួម ។

អង្គប្រជុំបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចែង ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងតាមដានការងាររបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដែលបានអនុវត្តកន្លងមក ។ ក្នុងកិច្ចប្រជុំនោះដែរ មានរបៀបវារ:ចំនួន៤ យកមកធ្វើការពិនិត្យ ពិភាក្សា ដោះស្រាយ និងអនុម័តលើសំណើនានាដូចជា÷

១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១១ ខែកម្ភ: ឆ្នាំ២០២០ ។
២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកម្ភ: ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តសៀមរាប ។
៣- ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើសុំចាត់តាំងសមាសភាពក្រុមប្រឹក្សាខេត្ត ០១រូប ដើម្បីចូលជាសមាជិកគណ:កម្មការរៀបចំគម្រោងរបស់រដ្ឋបាលខេត្តសៀមរាប ។
៤- បញ្ហាផ្សេងៗ ។

នៅក្នុងរបៀបវារ:ទី៤ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំ និងដាក់ចេញផែនការជាច្រើនជាពិសេសការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ហេដ្ឋារចនាសម្ព័ន្ធ ការសម្អាតអនាម័យ និងរៀបចំសោភ័ណភាពទីក្រុងដើម្បីអបអរសាទរក្នុងឱកាសបុណ្យពិធីចូលឆ្នាំខ្មែរខាងមុខ ។ បញ្ហាប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្លូវដង្ហើម កូវីដ -19 ក៏ស្ថិតក្នុងរបៀបវារៈសំខាន់ផងដែរ ដែលត្រូវបង្កើនការយកចិត្តឱ្យបានខ្លាំងក្លាលើការទប់ស្កាត់ ការផ្សព្វផ្សាយទូលំទំលាយដល់ប្រជាពលរដ្ឋបានយល់ដឹង និងបន្តកិច្ចសហការជាមួយក្រសួងសុខាភិបាល សមត្ថកិច្ចពាក់ព័ន្ធ ដើម្បើយកឈ្នះលើជម្ងឺកូវីដនេះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: ,

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com