ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ក្រុមហ៊ុនស៊ីភីកម្ពុជា កំពុងនាំមុខគេក្នុងចំណោមក្រុមហ៊ុនធំៗលើដំណើរការអាជីវកម្មក្នុងវិស័យផលិតកម្មសត្វ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ អាទិត្យ ៨កើត ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២១

ក្រុមហ៊ុនស៊ីភីកម្ពុជា កំពុងនាំមុខគេក្នុងចំណោមក្រុមហ៊ុនធំៗលើដំណើរការអាជីវកម្មក្នុងវិស័យផលិតកម្មសត្វ ស្របពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងសហការជំរុញគាំទ្រ និងលើកទឹកចិត្តឱ្យវិស័យឯកជន យកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុត និងផលិតកម្មចំណីសត្វ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មពូជ សាច់ ស៊ុត និងចំណី ធានាបាននូវ និរន្តរភាពនៃបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងឱ្យស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដែលអនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានឱ្យដឹងថា ក្រុមហ៊ុន ស៊ីភីកម្ពុជា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗ ដែល កំពុងដំណើរការអាជីវកម្មលើវិស័យផលិតកម្មសត្វ(ជ្រូក និងមាន់) ស៊ុតមាន់ ចំណីសត្វ និងអាហារមនុស្ស (សាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ) និងសត្តឃាតដ្ឋានមាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយដាក់ទុនវិនិយោគប្រមាណ៦៧,៤លានដុល្លារ (នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនស៊ីភីកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា)។ របាយការណ៍នេះក៏បានរៀបរាប់យ៉ាងពិស្តារផងដែរថា បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រផលិតចំណីសត្វពីរកន្លែង មួយនៅខេត្តកំពង់ស្ពឺ និងមួយទៀតនៅខេត្តប៉ៃលិន ដែលរោងចក្រទាំងពីរមានសក្តានុពលផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន៥៥ ០០០តោនក្នុងមួយខែ ដោយប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុកមានពោតក្រហមចំនួន ២០០ ០០០តោនក្នុងមួយឆ្នាំ និងដំឡូងមីក្រៀមចំនួន ១០០ ០០០តោនក្នុងមួយឆ្នាំ ក្រៅពីនេះ វត្ថុធាតុដើមមួយចំនួនទៀតក្រុមហ៊ុនបានស្នើសុំគោលការណ៍នាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកមកបំពេញ បង្គ្រប់តាមតម្រូវការរបស់រោងចក្រ ជាពិសេសអតិថិជនដែលជាអ្នកចិញ្ចឹមសត្វ ម្ចាស់ដេប៉ូចំណីសត្វ ដៃគូ និងប្រើប្រាស់ក្នុងក្រុមហ៊ុនផ្ទាល់ ។

ឯកឧត្តម បានបន្តថា ក្រៅពីផលិតកម្មចំណីសត្វ ក្រុមហ៊ុនមានចិញ្ចឹមមាន់ពូជយកពងភ្ញាស់យកកូនបានចំនួន ៧០០ ០០០ក្បាលក្នុងមួយសប្តាហ៍ ផលិតកូនជ្រូកពូជបានចំនួន ២០ ០០០ក្បាលក្នុងមួយសប្តាហ៍ ។ដើម្បីបំពេញសេចក្តីត្រូវការសាច់មាន់និងផលិតផលសាច់ ក្រុមហ៊ុនបានបង្កើតសត្តឃាតដ្ឋានមួយកន្លែង ដែលអាចពិឃាតមាន់សាច់បានចំនួន ១០ ០០០ក្បាលក្នុងថ្ងៃ មួយផ្នែកលក់ជាសាច់មាន់ស្រស់និងមួយផ្នែកទៀត លក់ជាផលិតផលកែច្នៃមានដូចជា សាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ ដោយគិតជាមធ្យមក្នុងមួយខែរោងចក្រអាចផលិតបាន ៥០០ ០០០ គីឡូក្រាម ។

ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីរក្សាខ្សែច្រវាក់ផលិតកម្មពី A to Z ឱ្យមាននិរន្តរភាព ចាំបាច់ក្រុមហ៊ុនត្រូវការបុគ្គលិក កម្មករ សរុបចំនួន ២៧០០នាក់ ក្នុងនោះមានបុគ្គលិកពេទ្យសត្វចំនួន ២០០នាក់ ដែលជានិស្សិតបានបញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យនានានៅទូទាំងប្រទេស ក្នុងគោលបំណងពង្រីកផលិតកម្មចិញ្ចឹមសត្វ ជាពិសេសដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក្រុមហ៊ុនបាននិងកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយគិតមកទល់ដើមឆ្នាំ២០២១នេះក្រុមហ៊ុនមាន ដៃគូសហការចិញ្ចឹមជ្រូក និងមាន់ចំនួន ១ ៤០០គ្រួសារនៅទូទាំងប្រទេស ហើយចំនួននេះសង្ឃឹមថា នឹងមានការកើនឡើងជាបន្តបន្ទាប់ក្រោយពេលវិបត្តជំងឺឆ្លងកូវីដ-១៩ ។

ម៉្យាងវិញទៀត តាមផែនការគ្រោងទុក ក្រុមហ៊ុននឹងបង្កើនផលិតភាពផលិតកម្មសត្វ និងចំណី ឱ្យបានពី១៥ភាគរយ ទៅ ២០ភាគរយ ដើម្បីចូលរួមផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ដែលចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំនិងអាចធ្វើការនាំចេញផងដែរ ៕

www.information.gov.kh Sourcing

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com