ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ក្រុម​សហគមន៍​ផលិត​សម្ភារ​ប្រើប្រាស់និង​វត្ថុ​អនុស្សាវរីយ៍​កែ​ច្នៃចេញពី​ប្ញ​ស្សី

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ ពុធ ១១កើត ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២១។

ក្រុម​សហគមន៍​ផលិត​សម្ភារ​ប្រើប្រាស់និង​វត្ថុ​អនុស្សាវរីយ៍​កែ​ច្នៃចេញពី​ប្ញ​ស្សីដើម្បីកាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​កនិងជួយ​ដល់សហគមន៍​អាចរក​ចំណូល​បាន​កើនឡើង​ជិត​បួន​ដង..!!
ខេត្តមណ្ឌលគិរី ៖ ក្រុម​សហគមន៍​ផលិត​សម្ភារ​ប្រើប្រាស់និង​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ប្ញ​ស្សីរីករាយ​ដោយ​ឃើញ​មុខរបរ​អាជីវកម្ម​របស់​ពួក​គាត់ មានដំណើរ​ការ​ល្អ​។យោង​តាម​របាយការណ៍​របស់អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា​ ចំណូល​ពី​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ប្ញ​ស្សី ដែល​ផលិត​ដោយ​ក្រុម​អាជីវកម្ម​កែ​ច្នៃ​ប្ញ​ស្សី​ខ្នាត​តូច​នៅ​ក្នុង​សហគមន៍តំបន់
ការពារធម្មជាតិ​ស្រែ​ព្រះបាន​កើនឡើង​ជិត​បួន​ដងពី ២១២ ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ដល់ ៨០៦ ដុល្លារក្នុង​ឆ្នាំ ២០២០​ ។
អង្គការ​បាន​បន្ត​ថា ៖ «​កំណើន​នេះ​បាន​កើនឡើង​ដោយសារ ក្រុម​អាជីវកម្ម​ប្ញ​ស្សី​ខ្នាត​តូច​នេះ បាន​ផលិត​និង​កែ​ច្នៃ​បន្ថែម​ឱ្យ​មាន​ផលិតផល​ច្រើន​ប្រ​ភេ​ទៀ​ផ្សេង​គ្នា និង​បាន​កែក​លម្អ​គុណភាព​នៃ​ផលិតផល​ប្ញ​ស្សី​របស់​ពួក​គាត់​ក្រោយ​ពី​បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កែ​ច្នៃ​ប្ញ​ស្សី ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID ក្រោម​គម្រោង​អភិ​វ​រក្ស​ដែល​ជ​ម្រ​សត្វព្រៃ​កែវ​សីមា ព្រមទាំង​មានការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់ ពី​ការ​ឈប់​ប្រើប្រាស់​សម្ភារៈ​ប្លា​ស្ទិ​ក មក​ប្រើប្រាស់​សម្ភារៈ​ផលិត​ពី​ប្ញ​ស្សី​វិញ​»​។ ក្រុម​នេះ​មាន​សមាជិក ២៧ ​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៥​នាក់​មក​ពី​ភូមិ​ចំនួន​បី​គឺ ពូ​ចា ពូ​គង់ និង​អូរ​ច្រាស្ថិត​ក្នុង​ឃុំ​ស្រែ​ព្រះស្រុក​កែវ​សីមាខេត្តមណ្ឌលគិរី​ ។
សម្ភារប្រើប្រាស់​ដែល​ក្រុម​នេះ​ផលិត រួម​មាន​កំសៀវ​ទឹក កែវ​ទឹកធំ​មាន​ដៃ ពែង​ទឹក ប្រដាប់​ប្រដាក់​ទៀន​ក្រអូប ប្រអប់​ដាក់​ក្រដាស​ជូត​ដៃ ពម្ព​ក់​ព្យួរ​ខោអាវ ឧបករណ៍​បំពង​សម្លេង​ទូរស័ព្ទ​ដៃ ប្រដាប់​ដាក់​ប៊ិ​ចបំពង់​សម្រាប់​ដាក់​គ្រឿង​ធ្វើ​ម្ហូប (​ផ្ទះបាយ​)ថូផ្កានិង​សម្ភារៈ​ជា​ច្រើន​ផ្សេង​ទៀត ​។
សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អាជីវកម្ម​កែ​ច្នៃ​ប្ញ​ស្សី​ខ្នាត​តូច «​ស្រែ​ព្រះ​» គឺជា​សហគ្រាស​សហគមន៍បាន​បង្កើត​ឡើង​កាលពី ខែកញ្ញា ឆ្នាំ ២០១៨ ដោយ​ទទួល​បានការ​គាំទ្រ​ថវិការ​ពី​ទី​ភ្នា​ក់ ជំនួយ​អា​មេ​រិ​ក USAID​ គម្រោង​រេ​ដ​បូក និង​គម្រោង​កាំ​ប៉ាស់ ក្នុង​គោលបំណង ដូច​ខាងក្រោម​នេះ ​៖
១) ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ របស់​សមាជិក​នៃ​ក្រុម​កែ​ច្នៃ២)បង្ហាញ​អំពី​ការ​ប្រើប្រាស់​ធនធាន​ប្ញ​ស្សីនៅ​ក្នុង​សហគមន៍​តំបន់
ការពារធម្មជាតិ​ស្រែ​ព្រះ ប្រកបដោយ​និរន្តរភាព
៣) លើកទឹកចិត្ត​សហគមន៍​ឱ្យ​ដាំ​ស្តារ​ប្ញ​ស្សី​ឡើង​វិញ នៅ​តំបន់​ដែល​បាន​កាប់​បំផ្លាញ​ស្ថិត​ក្នុង​សហគមន៍​តំបន់
ការពារធម្មជាតិ​ស្រែ​ព្រះ​ និង​សកម្មភាព​អាជីវកម្ម​សំខាន់​ៗ​របស់​ក្រុម​កែ​ច្នៃ​ប្ញ​ស្សី​នេះ រួម​មានការ​បណ្តុះ​និង​ដាំ​ប្ញ​ស្សី​នៅ​លើ​តំបន់​ដែល​បាន​កាប់​បំផ្លាញ និង​ផលិត​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ប្ញ​ស្សី​សម្រាប់​លក់ ​។
ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុម​អាជីវកម្ម​កែ​ច្នៃ​ប្ញ​ស្សី​ខ្នាត​តូច «​ស្រៃ​ព្រះ​» ត្រូវ​បាន​បង្កើត​ឡើង​និង​គាំទ្រ​ដោយ​ភ្នាក់ងារ​ជំនួយ​អា​មេ​រិ​កក្រោម​គម្រោង​អភិរក្ស​ដែនជម្រក
សត្វព្រៃ​កែវ​សីមា ដែល​អង្គការ WCS ជា​អ្នក​អនុវត្ត​គម្រោង​នេះ​ ។
បច្ចុប្បន្នក្រុម​នេះ​កំពុង​គ្រប់គ្រង​ព្រៃ​ប្ញ​ស្សី​ទំហំ៦៩ហិ​កតាស្ថិត​នៅ​ក្នុង​សហគមន៍​តំបន់
ការពារធម្មជាតិ​ស្រែ​ព្រះ ក្នុង​នោះ​មាន ប្ញ​ស្សី ៤ ​ប្រភេទ​គឺ ប្ញ​ស្សី​ថ្ងរ ប្ញ​ស្សី​ព្រៃ ប្ញ​ស្សី​ខ្លី និង​ប្ញ​ស្សី​រលាក ​។ សមាជិក​ក្រុម​នេះបាន​ទទួល​ការ​បណ្តុះបណ្តាល​ស្តី​ពី​បច្ចេកទេស​ប្រមូល​ផល​ប្ញ​ស្សី​ប្រកបដោយ​និរន្តរភាព ការ​រៀបចំ​ធ្វើ​ផែនការអាជីវកម្ម គ្រប់គ្រង​សារពើ​ភ័​ណ្ឌ​ប្ញ​ស្សី ការ​បែងចែក​ផល
ប្រយោជន៍និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ​។
សមាជិក​ក្រុមប្រើប្រាស់​បាន​ពី​ការ​លក់​ផលិត
ផល​ប្ញ​ស្សី​នេះសម្រាប់​ទ្រទ្រង់​ការ​ចំណាយ​ក្នុង​គ្រួសារនិង​រក្សា​ទុក​មួយ​ផ្នែក​សម្រាប់​ចំណាយ​លើ​ការងារ​អភិរក្ស​ព្រៃ
ឈើ​នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​។
ក្រុម​នេះ​សង្ឃឹមថានឹង​បន្ត​លក់​ផលិតផល​ប្ញ​ស្សី​កែ​ច្នៃពង្រីក​ផ្ទៃដី​ដាំ​ប្ញ​ស្សី​បន្ថែមដើម្បី​ស្តារ​តំបន់​ដែល​បាន​កាប់​បំផ្លាញ​ឡើង​វិញនៅ​ទូ​ទាំង​សហគមន៍​ការពារ​ធម្មជាតិនិង​សិក្សារ​វាយតម្លៃ​អំពី​តម្រូវការ​ទីផ្សារនិង​លទ្ធភាព​ក្នុង​ការ​ផលិត​ប្រភេទ​សម្ភារៈ​ប្ញ​ស្សី​ផ្សេង​ៗ​ទៀត​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com