ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ក្រសួងព័ត៌មាន៖ បានបើកកិច្ចប្រជុំស្ដីពីការរៀបចំទីកន្លែង និងបែងចែកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការក្រោមឱវាទ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ១២កើត ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២១។

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំស្ដីពីការរៀបចំទីកន្លែង និងបែងចែកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការក្រោមឱវាទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បាន បញ្ជាក់ថា ការរៀបចំទីកន្លែង និងបែងចែកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មាន ដែលនៅមិនទាន់បានចាក់ ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ក្រុមគ្រូពេទ្យ ដែលត្រូវមកធ្វើការ ចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលខាងមុខនេះ ។ ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ លើកឡើងថា ការស្រង់ស្ថិតិនេះ មិនត្រឹមតែមន្រ្តីរាជការ ថ្នាក់ដឹកនាំ និងមន្រ្តីជាប់កិច្ចសន្យានោះទេ គឺត្រូវប្រមូលបន្ថែមចំនួន អ្នកអនាម័យក្នុងក្រសួង និងអ្នកបើករថយន្ត ឱ្យថ្នាក់ដឹកនាំ ដែលមានអាយុលើស ៦០ឆ្នាំ និងអាយុក្រោម ៥៩ ឆ្នាំគឺចាក់បានទាំងអស់។ សម្រាប់ទីកន្លែងចាក់ វ៉ាក់សាំង គឺធ្វើក្នុងទីតាំង បរិវេណក្រសួងឱ្យបានត្រឹមត្រូវ នឹងរក្សាទុកកន្លែងចាក់នេះ ទាំង ២លើក ។ ដូច្នេះ កិច្ចការងារនេះ ផ្នែករដ្ឋបាល នឹងគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមសហការគ្នា ធ្វើយ៉ាងណាឱ្យដំណើរការចាក់វ៉ាក់សាំង នេះ ប្រព្រឹត្តទៅបានលឿន រក្សាគម្លាតសុវត្ថិភាព ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ ឯកឧត្តម រដ្ឋមន្រ្តី បាន បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីត-១៩ នេះ ឈរលើគោលការណ៍ស្ម័គ្រចិត្ត ។

តាមរយៈកិច្ចការងារនេះដែរ ក្រសួងព័ត៌មាន ក៏ដូចជាផ្នែកពាក់ព័ន្ធត្រូវធ្វើយ៉ាងណាសហការគ្នារៀបចំទីតាំងឱ្យបានត្រឹមត្រូវល្អ ។ ទាក់ទងការងារយល់ដឹងស៊ីជម្រៅ លើការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ទូរទស្សន៍ជាតិកម្ពុជា ត្រូវបានដាក់បញ្ជូលទៅក្នុងក្រុមការងារផលិត និងផ្សព្វផ្សាយ សកម្មភាពគណ:កម្មាធិការ ចំពោះកិច្ចទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេស ។

ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន បញ្ចាក់ថា រហូតមកដល់ ពេលនេះ នាយកដ្ឋានបុគ្គលិក បានស្រង់ចំនួនមន្រ្តីរាជការ ថ្នាក់ ដឹកនាំក្រសួងព័ត៌មាន ដែលនៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ១ ៤០០ នាក់ ( មួយពាន់បួនរយនាក់) ហើយសម្រាប់ការសរុបចំនួនពិតប្រាកដ នឹងធ្វើឱ្យហើយក្នុងសប្តាហ៍នេះ ដើម្បីបញ្ជូន ទៅក្រសួងសុខាភិបាល ពិនិត្យសម្រេច ថាត្រូវបញ្ជូនក្រុមការងារ និងក្រុមគ្រូពេទ្យ មកធ្វើការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលណាមួយ នៅពេលខាងមុខ៕

 

www.information.gov.kh Sourcing

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com