ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

រដ្ឋមន្រ្តីក្រសួង ព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មាន ទាំងអស់បន្តរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ សុក្រ ១២រោច ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៩ ខែ មេសា ឆ្នាំ២០២១។

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង ព័ត៌មានជំរុញឱ្យអ្នកសារព័ត៌ មានទាំងអស់បន្តរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌មានពិតនៅក្នុងសង្គម ហើយរក្សាតម្លៃ ឬវិជ្ជាជីវ: របស់អ្នកសារព័ត៌មាន។

នៅក្នុងឱកាសទទួលជួប លោក អ៊ឺង ហុងម៉េង ចាងហ្វាងកាសែតជានហ្វាចិន នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន  បានមានប្រសាសន៍ថា ដើម្បីទប់ទប់ស្កាត់ព័ត៌មានក្លែង ក្លាយបាន យើងមានវិធីសាស្រ្ត៤ចំណុច គឺយើងត្រូវ បញ្ចេញព័ត៌មានពិតឱ្យលឿន  ពន្យល់ហេតុផល និងត្រូវមានឧទាហរណ៍ជាក់ស្ដែង ។

ឯកឧត្តមបន្ថែមថាក្នុងនោះដែរសម្រាប់អ្នកដែលផ្សព្វផ្សាយ មិនពិត នឹងត្រូវមានទោសទៅតាមវិធានការច្បាប់ ។

 «និយាយរួមយើងមានវិធានការច្បាប់ និងវិធានការវាយបកទៅវិញ ប៉ុន្តែនៅក្នុងបញ្ហានេះយើងដឹងហើយប្រព័ន្ធឃោសនា ប្រព័ន្ធផ្សព្វផ្សាយសង្គមយើងអាចប្រើបានទាំងអ្នកនៅក្នុងប្រទេសក្រៅប្រទេស។អ៊ីចឹងមួយចំនួនប្រព័ន្ធផ្សព្វផ្សាយដែលបាននិយាយអាក្រក់នេះភាគច្រើនគឺចេញពីក្រៅ ប្រទេសមក។ អញ្ចឹងអ្វីដែលសំខាន់ទី ១ កាលណាយើងចង់ទប់ទល់នឹងព័ត៌មានកុហក ក្លែងក្លាយគឺការបញ្ចេញព័ត៌ មានពិតឱ្យលឿន គឺយើងប្រើអ្នកជំនាញដើម្បីពន្យល់ហេតុ ផល ទី២ យើងប្រើមនុស្សដែលនៅកន្លែងហ្នឹង ដើម្បីពន្យល់ ទី ៣យើងយកឧទាហរណ៍ជាក់ស្ដែង ប៉ុន្តែទី៤ យើងមានវិធានការរដ្ឋបាលនិងតុលាការដែរ ចំពោះអ្នកដែលនៅក្នុងប្រទេសឬអ្នកបន្តការផ្សព្វផ្សាយនេះប៉ុន្តែយើងយកសំខាន់គឺការអប់រំនិងយកព័ត៌មានពិតដើម្បីទៅបំផ្លាញព័ត៌មានមិនពិត»។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្តែងការអបអរសាទរ ចំពោះខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន  ដែលបានពិនិត្យឃើញថា តាំងពីដើមមករហូតដល់ពេល នេះ  បក្សកុម្មុយនីស្តចិន បានដើរតួនាទីជាស្នូលកណ្តាល  ដ៏រឹងមាំដែលធ្វើឱ្យប្រជាជាតិចិន មានភាពរឹងមាំ ។ ជាមួយគ្នាការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ  គឺ មិនអាចកាត់ផ្តាច់បានពីការជួយ និងការធ្វើកិច្ចសហការល្អ ជាមួយប្រទេសចិន  ហើយទំនាក់ទំនងល្អ រវាងកម្ពុជា ចិន  គឺជាគំរូមួយ នៃទំនាក់ ទំនង ស្មើភាព ស្មើសិទ្ធិគ្នា ទោះជាកម្ពុជា ជាប្រទសតូច ប្រទេសចិនជាប្រទេសធំក៏ដោយ ។

ពាក់ពន្ធ័ជាមួយជំនួយវ៉ាក់ សាំងបង្ការជំងឺកូវីត-១៩ ដែលប្រទេសចិនផ្តល់ដល់កម្ពុជា  គឺមានសារសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ស្របពេលដែលជំងឺនេះកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំង ហើយរាជរដ្ឋាភិបាល កំពុងធ្វើការចាក់វ៉ាក់សាំងនេះ  ជូនប្រជា ពលរដ្ឋ ពិសេសជំហានដំបូងសម្រាប់អ្នកដែលប្រឈមមុខខ្ពស់ ហើយបន្តចាក់ជូនប្រជា ពលរដ្ឋទូទៅ នៅពេលវ៉ាក់ សាំងមកដល់កម្ពុជា ជាបន្ត បន្ទាប់ទៀត  ដើម្បីប្រយុទ្ធប្រឆំាងការរាតត្បាតជំងឺកូវីដ- ១៩ ដែលកំពុងផ្ទុះឡើងខ្លំាង នៅក្នុងសហគមន៍៕

www.information.gov.kh Sourcing

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com