តាមប្រភព ហ្វេសប៊ុកផេករបស់ ឯកឧត្តម យ៉ែម ណយ ជាប្រធាន នាយកដ្ឋានមណ្ឌលព័ត៌មាន បានសរសេរសារបង្ហោះ ដែលមានខ្លឹមសារដូចខាងក្រោម៖
ដោយមានការរិះគន់ខ្លាំងៗពីសាធារណ:ជន ! នាព្រឹកថ្ងៃទី១៣មីនា នាយកដ្ឋានមណ្ឌលព័ត៌មាន បានកោះហៅ លោក ចាន់ ឬទ្ធី ចាងហ្វាង គេហទំព័រព័ត៌មាន CKV online មកធ្វេីការអប់រំ ណែនាំជាលេីកទីពីរ ដែលដេីរផ្សាយផ្ទាល់តាមទីសាធារណ: ប្រាសចាកក្រមសីលធម៌ វិជ្ជាជីវ: ជាអ្នកសារព័ត៌មាន បង្ករអោយមានភាពចលាចល និងមានការរិះគន់ពីសាធារណ:ជន ក៏ដូចបងប្អូនអ្នកសារព័ត៌មានមួយចំនួន។ ជាការឆ្លេីយតប លោកចាងហ្វាងរូបនេះ បានសារភាពទទួលកំហុសឆ្គង ទទួលយកការណែនាំ ជាលេីកទីពីរ និងយល់ព្រមធ្វេីកិច្ចសន្យាជាលាយលក្ខណ៍អក្សរផងដែរ ។(នៅមានអង្គភាពផ្សេងៗទៀត)