ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ នៃ​ក្រសួង​ការពារជាតិ និង​លោកជំទាវ អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១១ នៅ​វត្ត​ឧណ្ណា​លោម ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួង​ការពារជាតិ និង​លោកជំទាវ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១១ នៅ​វត្ត​ឧណ្ណា​លោម ស្ថិតក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​ចូលរួម​ពី ញាតិមិត្ត​ជិត​ឆ្ងាយ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​ការពារជាតិ ជាច្រើនរូប​។

​ក្នុង​ពិធី​កាន់បិណ្ឌ​ទី​១១​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ យន្ត មីន និង​លោកជំទាវ បាន​នាំយក​នូវ​បច្ច័យ និង ទេយ្យទាន​មួយ​ចំនួន វេរ​ប្រគេន​ព្រះសង្ឃ និង​បាន​ធ្វើ​ពិធីរាប់បាត្រ​ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ដែល​កើតចេញ​ពី​កម្លាំង​សទ្ធា​ជ្រះថ្លា​ជូន​ដល់​បុព្វការី​ជន មាន​មាតា បិតា​ជីដូន​ជីតា ញាតកា​រទាំង​៧​សណ្តាន និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ វីរៈ​យុទ្ធជន វីរៈ​យុទ្ធ​នារី នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ ដែល​បាន​ពលី​មរណៈ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ផងដែរ​។

​ស្ថិត​ក្នុងឱកាស​នៃ​ពិធីបុណ្យ​នេះ និង​ពិធី​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ គ្រឹស្ត​សករាជ ២០២២ នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ យន្ត មីន និង​លោកជំទាវ សូម​បួងសួង​បារមី​ទេវតា និង​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក​ទាំងអស់ សូម​ជួយ​បីបាច់​តាម​ថែរក្សា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ និង​ប្រជាជន​ខ្មែរ​ទាំងអស់ សូម​ទទួលបាន​នូវ​ព្រះ​ពុទ្ធពរ​បួន​ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com