AKP ភ្នំពេញ ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យដំណើរការ វិនិយោគគម្រោង ថ្មីចំនួន២ទីតាំងបន្ថែមក្នុងខែមីនានេះនៅកម្ពុជា ជាមួយឱ្យកាសកាងាររាប់ពាន់កន្លែង។ យោង តាមការចុះផ្សាយរបស់ក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូន ដល់ក្រុម ហ៊ុនដូចខាងក្រោមដោយគម្រោងវិនិយោគថ្មីៗទាំង២នោះរួមមាន៖ ១-“JIN MING LI JIAN ONE CO., LTD.” គម្រោងបង្កើតរោងចក្រខារអំបោះដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។ ២-“SUZEN (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រ និងកាត់ដេរសម្លៀកបំពាក់ដែលមាន ទីតាំង វិនិយោគស្ថិតនៅភូមិវិហារខ្ពស់សង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំមានទុនវិនិយោគ ប្រមាណ២,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៧២៦កន្លែង។
0
CDC អនុម័តគម្រោងវិនិយោគថ្មី២ គម្រោងបន្ថែមក្នុងខែមីនាឆ្នាំ២០២០នេះ
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី