ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងរៀបចំការចុះបញ្ជីអ្នកប្រកបការ ងារ-មុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្ដល់ការគាំ ពារសង្គមឲ្យបានគ្រប់ជ្រុងជ្រោយ

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែលើកឡើ ងពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋមិនដា ច់ពីមាត់ឡើយ ជាក់ស្ដែងក្រៅពីការយកចិត្តទុកដា ក់ចំពោះប្រជាពលរដ្ឋដែលប្រកបការងារផ្នែកសេដ្ឋ កិច្ចក្នុងប្រព័ន្ធ រាជរដ្ឋាភិបាលនីតិកាលទី៧ក៏កំពុងគិតគូរដល់ប្រជាពលរដ្ឋដែលប្រកបការងារ និងមុខ របរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀតដែរ ដើម្បីផ្ដល់កា រគាំពារសង្គមឱ្យបានគ្រប់ជ្រុងជ្រោយ និងចំគោល ដៅ។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមកិត្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្ត្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តជួបសំ ណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹ ក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងឱកាសនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិ ត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបា លនីតិកាលទី៧នឹងខិតខំបន្តយកចិត្តទុកដាក់ចំ ពោះប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីតបស្នងនឹងការបោះឆ្នោតគាំទ្រ ក៏ដូចជាការផ្ដល់សេចក្ដីទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រ ជាជនកម្ពុជាផងដែរ។ ដូចនេះក្រៅពីការយកចិត្តទុកដាក់គាំពារ និងផ្ដល់អត្ថប្រយោជន៍ជូនកម្មករនិយោជិតដែលប្រកបការ ងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយនោះ រាជរដ្ឋាភិបាលថ្មីក៏កំពុងគិតគូរដល់អ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាង ដូច្នេះថា «រាជរដ្ឋាភិបាលក៏បានគិតគូរដល់ប្រជាព លរដ្ឋដែលជាអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឲ្យពួកគាត់បានចុះបញ្ជីក្នុងប្រព័ន្ធ និងបានទទួលអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល ព្រោះប្រសិនបើពួកគាត់នៅក្រៅប្រព័ន្ធយើងពិបាកក្នុងការគ្រប់គ្រងចំនួនទិន្នន័យ និងផ្ដល់ការគាំពារដល់គាត់មិនគ្រប់ជ្រុងជ្រោយ មិនចំគោលដៅឡើយ»។

ឯកឧត្តមកិត្តទេសាភិបាលបណ្ឌិតបានបន្តថា ការ រៀបចំចុះបញ្ជីអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍នេះ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិត បង្ខំឡើយ។ តែអ្វីដែលក្រសួង/ស្ថាប័នពាក់ព័ន្ធត្រូវធ្វើនោះ គឺការខិតខំបង្ហាញអំពីការគាំពារសង្គម ការផ្ដល់អត្ថប្រយោជន៍នានា និងការអនុគ្រោះមួយចំ នួន ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ ហើយអាចស្ម័គ្រចិត្តចូលរួមចុះបញ្ជីជាបន្តបន្ទាប់។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានលើកអនុ សាសន៍៣ចំណុចដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាប្រធានគណៈកម្មាធិការគោលន យោបាយជាតិ ដើម្បីគិតគូរជូនអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ រួមមានដូចតទៅ៖

ទី១. សូមគិតគូរអំពីការកាត់បន្ថយនីតិវិធីនៃការចុះ បញ្ជី ការបំពេញបែបបទ និងកាត់បន្ថយការបង់សេវាផ្សេងៗ ដើម្បីឱ្យអ្នកប្រកបការងារ និងមុខរបរផ្នែ កសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ងាយ ស្រួលក្នុងការចូលរួមចុះបញ្ជី។

ទី២. សូមពិនិត្យមើលការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ ក្នុងពេលដំណាក់កាលណា មួយ ដើម្បីកុំឱ្យពួកគាត់ព្រួយបារម្ភរឿងជាប់ពិន័យពន្ធ នៅពេលមកចុះបញ្ជីនោះ។ ឯកឧត្តមបណ្ឌិតបានពន្យល់បន្ថែមថា «ភារកិច្ចរបស់រាជរដ្ឋាភិបាល មិនមែនឱ្យពួកគាត់ចុះបញ្ជីហើយច្របាច់កគាត់ទេ គឺដើម្បីជួយពួកគាត់ ព្រោះយើងជួយប្រជាជន,ប្រ ជាជនជួយយើងវិញ តាមរយៈជួយសេដ្ឋកិច្ចជាតិរឹងមាំ ហើយជឿទុកចិត្តលើយើង»។

ទី៣. សូមពិនិត្យលើការលើកទឹកចិត្តផ្នែកពន្ធដារ លើកលែងការពិន័យ និងលើកលែងទោសទណ្ឌផ្សេងៗ ឬក៏បំណុលពន្ធជាដើម ទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា «យើងអាចកំណត់រយៈពេលវែងណាមួយ ដើម្បីលើកទឹកចិត្តឱ្យគាត់ចូលរួមចុះបញ្ជីបណ្ដើរៗ»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចថា «វិស័យទេសចរណ៍ ជាវិស័យអាទិភាពសំខាន់មួយក្នុងការចុះបញ្ជីអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ»។ ឯកឧត្តមបណ្ឌិតនាយ ករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋមន្ត្រីក្រសួងទេសចរ ណ៍ ឯកឧត្តម សុខ សូកេន ឱ្យជួបប្រជុំជាមួយក្រុមហ៊ុនឯកជនវិស័យទេសចរណ៍ ដើម្បីស្ដាប់ពីមតិយោបល់របស់ពួកគេ ថាយល់យ៉ាងណា ឬមានសំណូមពរយ៉ាងណាចំពោះការចុះបញ្ជីនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីក៏នឹងលើកអំពីប្រធានបទនេះនៅក្នុងវេទិកាសេដ្ឋ កិច្ចរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន នៅខែវិច្ឆិ កា ឆ្នាំ២០២៣ខាងមុខ ដើម្បីផ្លាស់ប្ដូរមតិយោបល់ជាមួយវិស័យ​ឯកជន អ្នកប្រកបអាជីវកម្មដោយផ្ទាល់៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com