ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)÷ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន១៨,២ ៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែ លមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែ កជើង ចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន ១។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រ សាសន៍ថាជំនួបជាមួយកម្មករ និយោជិត មិនត្រឹម តែ១០កម្មវិធីទេ គឺនឹងជួបជាបន្តបន្ទាប់ទៀត ហើយក៏នឹងជួបជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរនាពេលខាងមុខក្នុងគោលបំណងដើម្បីទទួលបាន​ព័ត៌មានមួយច្បាស់លាស់ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំ ណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែ លបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតនេះ បានបង្ហាញឱ្យឃើញពីការស្រ ឡាញ់របស់ប្រជាពលរដ្ឋចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុ ជា។ សម្តេចបន្តថា ក្នុងឋានៈជាអ្នកដឹកនាំប្រទេសដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋនោះ សម្តេចនឹងប្រឹងប្រែងបម្រើជាតិ និងប្រជាពលរដ្ឋឲ្យ បានល្អ។

ទាក់ទងនឹងកិច្ចប្រជុំអាស៊ាននៅឥណ្ឌូនេស៊ីថ្មីៗនេះ សម្តេចធិបតី បានមានប្រសាន៍ថា សមិទ្ធផលជោគ ជ័យនៃបេសកកម្មការងាររបស់ម្តេចនៅឥណ្ឌូនេស៊ី គឺជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនរបស់សម្តេចតែម្នា ក់ឯងនោះទេ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា ការទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

សម្តេចធិបតី បានមានប្រសាសន៍ថា រាល់ជំនួបជា មួយមិត្តភក្តិបរទេសនៅឥណ្ឌូនេស៊ី គឺទទួលសម្តេចក្នុងឋានៈនាយករដ្ឋមន្ត្រី ហើយអត់មានមេដឹកនាំបរទេសណាមិនទទួលស្គាល់នោះឡើយ។បេសកកម្មរបស់សម្តេចនៅប្រទេសឥណ្ឌូនេស៊ី ក៏ដើម្បីបង្ហាញជំហររបស់កម្ពុជា លើបញ្ហានានាទាំងក្នុងតំបន់ និងលើពិភពលោកផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដំណើរទៅកាន់សហរដ្ឋអាមេរិកនៅចុងខែកញ្ញាខាងមុខនេះ សម្តេចនឹងមានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក អ្នកធ្វើធុរកិច្ចរបស់អាមេរិក ដើម្បីបញ្ជាក់ជំហរនយោបាយលើបញ្ហាអន្តរជាតិ ក៏ដូចជាការបើកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម។ សម្តេចធិបតីក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ប្រមុខការទូតកម្ពុជា ក៏ដូចជាមន្ត្រីក្រសួងការបរទេស និងមន្ត្រីស្ថានទូត ដែលធ្វើការងារបានយ៉ាងល្អប្រសើរ។ សម្តេចធិបតីក៏បានបញ្ជាក់ថា រូបភាពដែលសន្តិសុខឥណ្ឌូនេស៊ីរារាំងមន្ត្រីខ្មែរ គឺជាការយល់ច្រឡំលើពិធីការ។

សម្តេចធិបតីបានមានប្រសាន៍បន្តថា ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញបានប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់ រួមមានការលើកយកនូវអង្ករឱ្យឥណ្ឌូនេស៊ី បាន២៥ម៉ឺនតោនក្នុងមួយឆ្នាំ, ការបើកការហោះហើរជាមួយឥណ្ឌូនេស៊ី ជាមួយហ្វីលីពិន និងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរីជាដើម។ សម្តេចក៏បានជួបជជែកជាមួយមេដឹកនាំប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដើម្បីបើកទីផ្សារពាណិជ្ជកម្ម ក្នុងនោះប្រទេសហ្វីលីពិន ក៏គ្រោងនឹងទិញអង្ករពីកម្ពុជាផងដែរ។សម្តេចធិបតីបានថ្លែងថា ក្នុងជំនួបជាមួយប្រធានា ធិបតីកូរ៉េខាងត្បូង សម្តេចបានស្នើឲ្យកូរ៉េបង្កើនកូតាការងារសម្រាប់ពលករកម្ពុជាយើងទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ទៀតថា ការចូលរួមជាមួយប្រទេសនានាក្នុងការទប់ស្កាត់សង្គ្រាមនោះ គឺវាបានរក្សានូវសន្តិសុខ សន្តិ ភាព ដែលជាផ្នែកដល់កម្ពុជា ជាក់ស្តែងបើតំបន់ទាំងអស់នោះមានសង្គ្រាម គឺកម្ពុជាយើងក៏រងគ្រោះ រងផលប៉ះពាល់ពីសង្គ្រាមនោះផងដែរ។ សម្តេចធិ បតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោល ការណ៍របស់បក្សប្រជាជនកម្ពុជា គឺនៅជាមួយពល រដ្ឋពេលមានទុក្ខលំបាក ពេលពលរដ្ឋមានទុក្ខ គឺមានមុខបក្សប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េខាងត្បូង ដោយផ្ទាល់តែម្តង។ សម្តេចក៏បានណែនាំឲ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឱ្យរៀបចំប្រព័ន្ធអនឡាញ ដើម្បីស្នើសុំលិខិតថ្កោលទោស។ សម្តេចធិបតីក៏ណែនាំផងដែរដល់ក្រសួងការបរទេ សបង្កើតកុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីផ្តល់សេវានានាជូនពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅទីនោះ។

ពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់ សម្តេចធិបតីក៏បានណែនាំឧបនាយករដ្ឋមន្ត្រី នេត សាវឿន ឱ្យដោះស្រាយរឿងកម្រៃក្រៅសេវាពាក់ព័ន្ធការធ្វើលិ ខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយត្រូវឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។

សម្តេចបញ្ជាក់ថា សម្តេចទើបបង្កើតអនុក្រឹត្យមួយពង្រីកវិសាលភាពគ្រប់គ្រង និងប្រយុទ្ធប្រឆាំងគ្រឿ ងញៀន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីមួយរូបអ មដោយឧបនាយករដ្ឋមន្ត្រី៣រូប និងមានការចូលរួមពីរដ្ឋមន្ត្រីពីបណ្តាក្រសួងស្ថាប័ននានា ហើយមានរដ្ឋមន្ត្រីមួយរូបប្រចាំការដឹកនាំអនុវត្តន៍ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបានមានប្រសាន៍ថា នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល​នីតិ កាលថ្មី គឺបន្តអនុវត្តន៍ដូចអ្វីដែលបក្សប្រជាជនកម្ពុ ជាដាក់ចេញ គឺគោលការណ៍ស្មើភាព ឯករាជ្យផ្អែកលើច្បាប់។

មុននឹងបញ្ចប់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានជូនពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់នាថ្ងៃនេះ ជួបតែសែសក្តីសុខ សេចក្តីសម្រើនគ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com