ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ប្រធានសមាគមជប៉ុន-កម្ពុជា អំពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ ក្នុងរយៈពេលវែង ឬខ្លីនៅកម្ពុជា

ថ្ងៃអង្គារ៍ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ប្រាប់ប្រធានសមាគមជប៉ុន-កម្ពុជា អំពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងរយៈពេលវែង ឬក៏​ខ្លីនៅកម្ពុជា  ដោយសម្ដេចតេជោបានបញ្ជាក់ថា ជំងឺនេះគឺជាបញ្ហាដែលកម្ពុជាអាចគ្រប់គ្រង​បាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួនសម្ដែងការគួរសម និងពិភាក្សាកាងារ នាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនោះ ឯកឧត្តម Takahashi Fumiaki បានថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យនាវា Wester ​Dam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេល​កន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុន​ទាំង​នោះ ក៏បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ ដោយសេចក្ដីសុខ។   ជាមួយនេះ ឯកឧត្តម ក៏បានគោរពជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅប្រទេសជប៉ុន រួមទាំងករណីជំងឺកូវីដ នៅលើកប៉ាល់ Diamond princess ហើយ​ឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលឯកឧត្តមនាំមកកម្ពុជាពេលនេះ គឺជា​ប្រតិភូអ្នកវិនិយោគ ដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹក នៅក្នុង​ការវិនិយោគនៅក្នុងកម្ពុជា។ ឯកឧត្ដមបានបន្ដថា ប្រតិភូអ្នកវិនិយោគទាំងនេះ គឺផ្ដោត ទី១ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មី ដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច ទី២ ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាងកាយ និងទី៣ គឺការ​ជំរុញការវិនិយោគពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យមានភាពសកម្មឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះឯកឧត្តម​តាកាហាស៊ី ដែលបានចែករំលែក នូវព័ត៌មានពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីស្ថានភាពជាទូទៅនៃជំងឺកូវីដ-១៩  ដែលទើបតែនឹង​កើត​ឡើង នៅកម្ពុជារយៈពេលថ្មីៗនេះប៉ុណ្ណោះ។ សម្ដេចតេជោបានមានប្រសាសន៍ថា បញ្ហា​ជំងឺកូវីដ-១៩ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហា​ជំងឺ​ភ័យខ្លាច។     ក្នុងនេះដែរ សម្ដេចតេជោ ក៏បានជម្រាបជូន ប្រតិភូអំពីវិធានការទប់ស្កាត់ បញ្ហាក្នុងករណីដែលមានជំងឺកូវីដ-១៩នេះ ក្នុងរយៈពេលខ្លី ៦ខែ និងរយៈពេលវែង ដោយ​សម្ដេចបានថ្លែងថា រដ្ឋាភិបាលកម្ពុជា បានមានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយ​បញ្ហាជំងឺនេះ ក្នុងករណីដែលជំងឺនេះ នៅមានក្នុងរយៈពេលវែង ឬក៏ខ្លីនៅកម្ពុជា ឬនៅលើ​ពិភពលោក។

​យ៉ាងណាក៏ដោយ សម្ដេចតេជោក៏បានស្វាគមន៍ អ្នកវិនិយោគដែលកំពុងវិនិយោគនៅ​កម្ពុជា និងអ្នកវិនិយោគ ដែលទើបមកជួបសម្ដេច នៅពេលនេះ ដោយសុំកុំឱ្យមានការ​ភ័យបារម្ភអ្វី លើបញ្ហាដែលកំពុងតែជួបប្រទះនេះ ព្រោះកម្ពុជាគឺកំពុងតែ មានវិធានការទប់​ស្កាត់​ហើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com