ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ

(តាកែវ)÷ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១៩ ខែ កញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបន្តចុះជួប​សំ ណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។

តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត ហេង សួរ រដ្ខមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាស​ចំ នួន​១៨។ រោងចក្រ សហគ្រាសទាំង​១៨នេះ មានរោងចក្រកាត់ដេរចំនួន១៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន២ និងរោង ចក្របោកគក់សម្លៀកបំពាក់ចំនួន១។ក្នុងចំណោមកម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះ​សំ ណាល​នោះ មានកម្មការិនីមានផ្ទៃពោះចំនួន ៦៩ ៤នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ សម្ដេចអធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តតាកែវនាថ្ងៃនេះ។ សម្ដេចក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនកម្មករ កម្មការនីនាថ្ងៃនេះផងដែរ។ សម្តចធិបតីក៏បានអរគុណអ្នកខេត្តតាកែវ ដែលចេញទៅបោះឆ្នោតជូនគណប ក្សប្រជាជនកម្ពុជា ក្នុងអត្រាខ្ពស់រហូត៨៦.៦%។ អត្រាបោះឆ្នោតនេះ បានបង្ហាញថា ប្រជាពលរដ្ឋគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរ សាទរចំពោះប្រាសាទកោះកេរដែលដូនតាខ្មែរ​សា ងសង់កាលពីជាង១ពាន់ឆ្នាំមុន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។សម្តេចធិបានអំពាវនាវប្រជាពលរដ្ឋចូលរួមក្នុងពីធីអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីលើក តម្កើងស្មារតីជាតិនិយម។ សម្តេចធិបតី ក៏បានអំពា វនាវនៅតាមបណ្តាខេត្តនានា ដាក់បញ្ចាំងស្លាយជូន​ប្រជា​ពលរដ្ឋបានទស្សនាពិធីអបអរសាទរនៃការដាក់ប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ស្អែកនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមមិនត្រឹមតែនាំឲ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានព្រាត់ប្រាសឆ្ងាយពីប្រទេសជាតិដែរ។ តែសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនតា ក៏បានត្រឡប់មកកាន់ប្រទេសវិញដែរ។ សុខសន្តិភាពមានសារ: សំខាន់លើសអ្វីទាំងអស់ គ្មានសន្តិភាពគ្មានការងារនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចបានណែនាំឲ្យមានការអនុគ្រោះតម្លៃអ គ្គិសនីជូនទៅរោងចក្រ សហគ្រាសផ្នែកឧស្សាហកម្ម និងកសិកម្មជាង ២ម៉ឺនរោងចក្រ សហគ្រាសចុង ឆ្នាំ២០២៣នេះ។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ការបញ្ចុះតម្លៃអគ្គិសនីជូនបណ្ដារោងចក្រ សហគ្រាសនេះ ដើម្បីឲ្យរោងចក្រ សហគ្រាស អាចពង្រីកច្រវា ក់ផលិតកម្ម ហើយប្រសិនបើរោងចក្រ សហគ្រាសពង្រីកច្រវាក់ផលិតកម្មហើយនោះ ច្បាស់ណាស់កម្មករ កម្មការិនី នឹងមានការងារធ្វើកាន់តែច្រើនបន្ថែមទៀត។ ដោយម្ខាងអាចធ្វើការថែមម៉ោង ឬម្យ៉ាងទៀត និយោជកអាចនឹងជ្រើសរើសកម្មករ កម្មការិនីថ្មីបន្ថែមទៀតផងដែរ។

សម្តេចធិបតីបន្តទៀតថា សម្តេចបានប្រឹងប្រែងទៅទាក់ទាញអ្នកវិនិយោគ​ពីក្រៅប្រទេសមកហើយ ដូច្នេះថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញបន្តទៅតាម​ខេត្តរបស់ខ្លួន។ នយោបាយរបស់កម្ពុជាឈរលើនិរន្តភាព និងសន្តិភាព ផ្អែកលើគោលនយោបាយមូលដ្ឋានអធិបតីភាព ឯករាជ្យ ផ្អែកលើច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា ប្រទេសសមាជិកអង្គការសហប្រជាជាតិ ១៨១ប្រទេស ប្រកាន់នយោបាយចិនតែមួយ មិនមែនតែកម្ពុជានោះទេ។ សម្តេចធិបតីបានថ្លែងថា មិនមែនតែកម្ពុ ជានោះទេ ដែលធ្វើពាណិជ្ជកម្មជាមួយចិន។ មានប្រទេសច្រើនណាស់ធ្វើពាណិជ្ជកម្មជាមួយចិន បើអាក្រក់គេមិនធ្វើពាណិជ្ជកម្មជាមួយចិននោះឡើយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមទៀត ថា សម្តេចបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង និងហ្វលីពីន ក៏ដូចជាមេ ដឹកនាំប្រទេសដទៃទៀត ដោយសម្តេចបានបញ្ជាក់ដូចគ្នា គឺនឹងបន្តរក្សាទំនាក់ទំនងដែលធ្លាប់មានជា មួយគ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជឿទុកចិត្តចុះថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមិនធ្វើឲ្យបាត់បង់ប្រយោជន៍ប្រជាពលរដ្ឋ និងអធិបតេយ្យជាតិនោះឡើយ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com