ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកអគារថ្មីក្រសួងមហាផ្ទៃ ជាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងការគាំទ្រពេញទំហឹងរបស់សម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ពិតជាបានបង្ហាញនូវកិត្យានុភាពនៃសិល្បស្ថាបត្យកម្មខ្មែរ ប្រជាប្រុសស្រីលាន់មាត់សរសើរគ្រប់គ្នា! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកអគារថ្មីខ្ពស់ស្កឹមស្កៃ ក្បូរក្បាច់រស់រវើក ស្រស់ស្អាតមួយនេះ ជាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការបញ្ជាក់បែបនេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ខណៈដែលយើងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្ដីការក្រសួងមហាផ្ទៃនេះ យើងក៏មិនអាចបំភ្លេចបានផងដែរនូវសមិទ្ធផល ស្នាដៃ ​និងមរតកដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការគាំទ្រពេញទំហឹងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា»។

សម្ដេចធិបតីបានបន្តថា សំណង់ស្ថាបត្យកម្ម ហេដ្ឋារចនាសម្ពន្ធ សមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំងការពង្រឹងវិស័យសន្តិសុខជាតិ និងសេវាសាធារណៈគ្រប់ច្រកល្ហក គឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តអនុវត្ត បន្តការពារ និងពង្រីកការកសាងបន្តទៅមុខទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានជំរុញណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃគ្រប់ៗរូបគប្បីដឹងគុណ និងចងចាំជានិច្ចនូវគុណូបក្ការរបស់ថ្នាក់ដឹកនាំជំនាន់មុន ពិសេសសូមតបស្នងសងគុណដោយការតាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

សូមជម្រាបថា អគារថ្មីនៅទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃនេះ ត្រូវបានផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង កាលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជានីតិកាលទី៦។ អគារនេះដែរបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ៥.៧ហិកតា ខណៈសំណង់អគារមានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ និងមានកម្ពស់៩ជាន់៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com