ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ខេត្តរតនគិរី៖ បានចាត់វិធានការធ្វើការត្រួតពិនិត្យ វាស់កំដៅលើអ្នកដំណើរទូទៅ ដែលចូលខេត្តតាមរថយន្តគ្រប់ប្រភេទពីបណ្តាខេត្តផ្សេងៗ

នៅថ្ងៃអង្គារ៍ ៩រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

(រតនគិរី)៖  ក្រុមការងារ ចម្រុះនៃមន្ទីរសុខាភិបាល មន្ទីរសាធារណៈការ និងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដឹកនាំដោយ លោកគ្រូពេទ្យ ជា សានិត អនុប្រធានមន្ទីរទទួលបន្ទុកផ្នែកជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តបានចុះត្រួតពិនិត្យ វាស់កំដៅលើអ្នកដំណើរទូទៅដែលចូលខេត្តតាមរថយន្តគ្រប់ប្រភេទពីបណ្តាខេត្តផ្សេងៗ និងបាញ់ថ្នាំកំចាត់មេរោគ លើរថយន្តទាំងនោះ ដែលប្រតិបត្តិការនេះធ្វើឡើងនៅលើបណ្តោយផ្លូវជាតិលេខ៧៨ (ស្ទឹងត្រែង-រតនគិរី) ហើយដោយតម្រូវអោយអ្នកដំណើរទាំងអស់ចូលចំណតរថយន្តសាធារណៈ តាយ សេង ជាមុនសិន។ វាជាផ្នែកមួយនៃការរឹតបណ្តឹងក្នុងការ ទប់ស្កាត់ និងបង្ការការរីក រាលដាលនៃការចម្លងមេរោគកូវីដ១៩ ប្រចាំខេត្តរតនគិរី។

យោងតាមលោកគ្រូពេទ្យ ជា សានិត អនុប្រធានមន្ទីរទទួលបន្ទុកផ្នែកជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តបានអោយដឹងថាប្រតិបត្តិការណ៍ក្នុងថ្ងៃនេះជាលទ្ធផល ក្រុមការងារបានធ្វើការត្រួតពិនិត្យ និងបាញ់ថ្នាំសំលាប់មេរោគ ទៅលើរថយន្តតូច ធំ ប្រមាណ១៣៥រថយន្ត
ហើយធ្វើតេស្តកំដៅអ្នកធ្វើដំណើរបានចំនួន៨១០នាក់ ដោយពុំមានរកឃើញភាពករណីគួរអោយសង្ស័យនៃរោគសញ្ញាជម្ងឺផ្លូវដង្ហើមនោះឡើយ។

សូមបញ្ជាក់ផងដែរថារហូតមកដល់ពេលនេះពុំទាន់មានករណីឆ្លងមេរោគកូវីដ១៩នៅក្នុងខេត្តរតនគិរីនៅឡើយទេ ប៉ុន្តែទោះយ៉ាងណា ឯកឧត្តម ថង សាវុន អភិបាលខេត្តបានដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយគ្រប់បណ្តាមន្ទីរអង្គភាពនានា ជាពិសេសតាមបណ្តាក្រុង-ស្រុកទាំង៩ ចាត់វិធានការ ទប់ស្កាត់ និងបង្ការនូវការ
រីករាលដាលនៃ មេរោគ ដ៏កាចសាហាវកូវីដ១៩នេះ។

ជាមួយគ្នានេះដែលយោងតាមអនុសាសន៍របស់ឯកឧត្តមអភិបាលខេត្ត ក្រុមការងារចម្រុះខាងលើនេះត្រូវដាក់វេនប្រចាំការនៅចំនុចផ្លូវជាតិលេខ៧៨ ត្រង់ចំណតរថយន្តសាធារណៈ តាយ សេង ដែលជាច្រកចេញ-ចូលខេត្តដ៏សំខាន់ដែលទាមទារអោយមានការប្រុងប្រយ័ត្នខ្ពស់រហូតដល់មានការធូរស្រាលឡើងវិញនៃការចម្លងមេរោគដ៏សាហាវនេះ។

ដោយឡែកក្រុមការងារផ្សេងទៀតនៃបណ្តាក្រុង-ស្រុកទាំង៩ក៏ត្រូវអនុវត្តនូវវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តដាក់ចេញផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com