ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឲ្យអនុវត្តច្បាប់ចំពោះអ្នកបើកបរទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយត្រូវតែវាយខ្នោះ មិនបាច់សុំគោលការណ៍ទេ,កុំខ្លាចការអន្តរាគមន៍ ព្រោះមានខ្នងជានាយករដ្ឋមន្ត្រី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យអនុវត្តច្បាប់ចំពោះបទល្មើសជាក់ស្តែង ដែលអ្នកបើកបរមានការធ្វេសប្រហែស បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយត្រូវចាប់វាយខ្នោះនៅនឹងកន្លែង ហើយមិនបាច់សុំគោលការណ៍នោះទេ។ ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីកាលថ្មីៗមានករណី យុវជនម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បានបើករថយន្ដ Jeep បុកបុរសម្នាក់ដែលកំពុងជិះម៉ូតូស្លាប់នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ហើយបានរត់គេចខ្លួនមិនទទួលខុសត្រូវ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «កន្លងទៅ រឿងបុកមនុស្សស្អីៗហ្នឹង នៅចាំបាច់សុំគោលការណ៍ ខ្ញុំសូមចេញបទបញ្ជា បើសិនជាមានបទល្មើសជាក់ស្តែង ឧទាហរណ៍ បើកឡានបុកគេស្លាប់ មិនបាច់ចេញគោលការណ៍ទេ ចាប់តែម្តង ឃាត់ខ្លួនតែម្តង ហើយបើគាត់តវា វ៉ៃខ្នោះតែម្តងទៅ ហើយកូនប៉ូលិសធ្វើចុះមិនបាច់សុំទៅស្នងការអីទេ​ ចាប់ចុះ !»។

សម្តេចក៏បានលើកឧទាហរណ៍អំពីករណីរថយន្តមួយទៀត ដែលថយក្រោយបុកទាំងប៉ូលិស ហើយបែរជាធ្វើមិនដឹងទៅវិញ។ យោងតាមមាត្រា៨១ នៃច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១៖ «ជនណាបើកបរដោយបង្កឱ្យស្លាប់ដល់អ្នកដទៃ ដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅបី(៣)ឆ្នាំ ឬ/និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរលាន (២.០០០.០០០) រៀល ទៅ ប្រាំមួយលាន (៦.០០០.០០០) រៀល។ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពដូចខាង ក្រោម៖

ក-បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរ តែមិន ត្រឹមត្រូវតាមការកំណត់។ខ-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រ ឈាមឡើងទៅ។គ-បណ្តាលឱ្យ មានស្លាប់មនុស្សច្រើននាក់។ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ។ ក្រៅពីនោះ ច្បាប់នេះ ក៏កំណត់ទោសទណ្ឌ និងពិន័យសម្រាប់អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាលដទៃទៀតផងដែរ។

ក្នុងពិធីបិទសន្និបាតដដែលនោះ សម្តេចធិបតី បានប្រកាសធ្វើជាខ្នងបង្អែកសម្រាប់សមត្ថកិច្ច ដែលហ៊ានអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ ចំពោះអ្នកប្រព្រឹត្តបទល្មើសជាក់ស្តែងបង្កគ្រោះថ្នាក់ចរាចរណ៍។ សម្តេចបានបញ្ជាក់ថា «ចាប់ទៅ ! គ្មានខ្នងណាទេ ឥឡូវក្នុងរដ្ឋបាលណា ខ្ញុំប្រាប់ទៅបងប្អូនប៉ូលិសរបស់យើង ឬមួយអាវុធហត្ថដែលជាមន្រ្តីអនុវត្តច្បាប់ ក្នុងបទល្មើសជាក់ស្តែង បើបងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់ អនុវត្តចុះហើយខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្រ្តី»។

សម្តេចធិបតី ក៏បានធានាចំពោះអ្នកដែលអនុវត្តច្បាប់ត្រឹមត្រូវចំពោះបទល្មើសជាក់ស្តែង ក្នុងករណីដែលអនុវត្តច្បាប់ហើយ បែរជាត្រូវបានមេរបស់ខ្លួនដកបញ្ឈរជើង សូមផ្តល់ដំណឹងនេះមកសម្តេច សម្តេចនឹងដំឡើងស័ក្តិជូន ហើយនឹងចាត់វិធានការលើប្រធានអង្គភាព ដែលដាក់ទណ្ឌកម្មលើអ្នកដែលអនុវត្តត្រឹមត្រូវតាមច្បាប់ផងដែរ។ សម្តេចបានបញ្ជាក់ថា «បើមានភស្តុតាងផឹកស្រវឹងបុកគេប៉ុណ្ណឹងហើយ ឃាត់ខ្លួនយកទៅ ចាំបាច់សុំច្បាប់អីទៀត វត្ថុតាង និងសាក្សី នៅហ្នឹងហើយ ហើយបើនរណាសួរថា ម៉េចបានហ៊ានចាប់គេ គេខ្នងប៉ុណ្ណា សូមប៉ូលិសប្រាប់ទៅថា “ខ្នងខ្ញុំគឺនាយករដ្ឋមន្រ្តី”»។

ទោះជាយ៉ាងនេះក្តី សម្តេចក៏បានស្នើដល់សមត្ថកិច្ច ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ មិនត្រូវអនុវត្តឱ្យលើសច្បាប់កំណត់នោះទេ បើសិនជាអនុវត្តលើសនោះ សម្តេចមិនគាំទ្រដាច់ខាត ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ថែមទៀត៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com