ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបនៃការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យលើនយោបាយឈ្នះៗ ជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន 

(ភ្នំពេញ)÷នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពិធីអបអរសាទរខួប នៃការបិទបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ គឺជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន។

ខណ:ការអញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​នៃការកសាងវិមានឈ្នះ-ឈ្នះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ទូលបង្គំព្រះករុណាខ្ញុំមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតី អបអរសាទរខួប លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តដោយ ជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក នៃសុខសន្តិភាព។ ពិធីនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលរំលឹកនូវការបញ្ចប់សង្គ្រាម ស៉ីវិលរ៉ាំរ៉ៃនៅកម្ពុជា និងការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស ដែលយើងមិនធ្លាប់មានជាង ៥០០ឆ្នាំ ពិធីដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះត្រូវបានរៀបចំឡើងស្របពេលពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ចូល២០២៤ ក្រោមបរិយាកាសរីករាយ និងស្មារតីជាតិខ្ពស់ ដែលទូលបង្គំព្រះករុណាខ្ញុំ យកឱកាសនេះ ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ដែលបានចូលរួមអបអរសាទរ នៅក្នុងពិធីដ៏មហោឡារឹកនេះ នៅក្នុងបរិវេណសំណង់ប្រវត្តិសាស្ត្រ ដែលជានិមិត្តរូបនៃសុខសន្តិភាព ឯកភាពទឹកដី និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរ ទាំងមូល ដែលបានកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទុកជាកេរតំណែលប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបានសម្រាប់អ្នកជំនាន់ក្រោយ»។

សូមជម្រាបថា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ​នៃ នយោ​បាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ – ២៩ ធ្នូ ២០២៣) នៅទីតាំ​ង​វិមានឈ្នះ-ឈ្នះ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់​ពិធី​ឆ្លងឆ្នាំសកលឆ្នាំ២០២៤។

ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ​អនុវត្ត​ប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ជាការចងចាំនូវការបញ្ចប់​សង្គ្រាម​ស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិ​ពេញ​លេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ។

ការរៀបចំព្រឹត្តិការណ៍នេះស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ ដែល​ជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭកដល់វីរភាព និងគុណតម្លៃ​នៃនយោបាយ​ឈ្នះ-ឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាព និងជាការបង្កើន​ការ​យល់​ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការ​បន្តថែរក្សា​ស្ថិរ​ភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com