(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២ ៤ របស់ក្រសួងព័ត៌មាន។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សារព័ត៌មានដើរតួនាទីសំខាន់ ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេ យ្យ ផ្អែកលើនីតិរដ្ឋ, ផ្តល់ព័ត៌មានពិត, ផ្តល់ការអប់រំ, ចូលរួមចំណែកកែលម្អសង្គម និងបង្ហាញសកម្មភាពការងាររបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ការប្រើប្រាស់ព័ត៌មានដោយត្រឹមត្រូវ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍ ថែរក្សាសន្តិភាព ផ្តល់ថាមពលដល់ពលរដ្ឋក្នុងការសម្រេចចិត្ត និងការដាក់ចេញវិធាន ការដ៏មានប្រសិទ្ធភាព។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យព័ត៌មាន ជាកាតាលីករយ៉ាងសំខាន់ នៅក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយអំពីសង្គមជាតិ និងការបង្ហាញពីតថភាពសង្គម និងការអភិវឌ្ឍជាក់ស្តែងក្នុង ដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក វិស័យព័ត៌មាន បានរួមចំណែកសូចនាករដ៏សំខាន់ ដូចជា៖
*ទី១៖ ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកតាមមូលដ្ឋាននីតិរដ្ឋ*ទី២៖ បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល*ទី៣៖ ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង*ទី៤៖ ជាឆ្មាំត្រួតពិនិត្យសង្គមដ៏ស្មោះត្រង់*ទី៥៖ ចូលរួមចំណែកកែលម្អសង្គមតាមរយៈ ការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល នៅក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់រាជរដ្ឋាភិបាល»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រមសីលធម៌វិជ្ជាជីវៈ របស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន គឺសំខាន់ណាស់ ដើម្បីបង្កើត និងរក្សាថែរក្សាតម្លៃនៃវិជ្ជាជីវៈ»។សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា អ្នកសារព័ត៌មាន គឺប្រតិបត្ដិករសំខាន់ណាស់ នៅក្នុងវិស័យព័ត៌មាន។ កិច្ចការងារទាំងអស់នេះ គឺត្រូវចាំបាច់ថែរក្សា ដោយអង្គភាពព័ត៌មាន និងស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌ មានផ្ទាល់តែម្ដង។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើសិនជាស្ថាប័នសារព័ត៌មាន និងអ្នក សារព័ត៌មានអ្វីក៏អនុវត្ដ នោះហើយនឹងបាត់តម្លៃ ដោ យមិនមានអ្នកណាទទួលស្គាល់ និងគ្មានអ្នកណាដឹងថា ព័ត៌មាននេះ យកជាការបានឬអត់ ដោយមិនដឹងថា ជាការពិត ឬក៏មិនមែនជាការពិត។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មានកម្ពុជា បានរីកចម្រើនខ្លាំង បើតាមទិន្នន័យអ្នកចុះ និងអ្នកមិនចុះ ឈ្មោះ មានជិត១ម៉ឺននាក់ ដោយក្នុងនោះ ភាគច្រើនបានធ្វើការល្អ ហើយភាគច្រើន បានប្រពឹ្រត្ដតាមក្រម សីលធម៌ អនុវត្ដឲ្យទទួលខុសត្រូវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយ:ពេល ៥ខែមកនេះ សម្តេចទទួលបានព័ត៌មាន និងដោះស្រា យបញ្ហាជាច្រើនក្នុងសង្គម តាមរយៈព័ត៌មានពីបណ្តា ញសង្គម។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ អភិបា លរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុង ជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តទៀតថា ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារ ព័ត៌មាន គឺមានសារសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃរបស់អ្នកសារព័ត៌មាន។ ដើម្បីថែរក្សាតម្លៃសារព័ ត៌មាន អ្នកសារព័ត៌មានត្រូវរួមគ្នាការពារកុំឱ្យអ្នកសារ ព័ត៌មានប្រព្រឹត្តទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ។
តាមរយៈសន្និបាតរយៈពីរថ្ងៃនេះ ក្រសួងព័ត៌មានបានកំណត់ទិសដៅការងារឆ្នាំ២០២៤ដូចខាងក្រោម៖១៖ ពង្រឹងតួនាទីក្រសួងព័ត៌មានធ្វើជាស្ថាប័នទំនាក់ទំនងសាធារណ:របស់រាជរដ្ឋាភិបាលឱ្យកាន់តែសកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពលើវិស័យផ្សព្វផ្សាយ និងព័ត៌មាន។២៖ បញ្ចប់សេចក្តីព្រាងអនុក្រិត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរប ស់ក្រសួងព័ត៌មានក្នុងបរិបទបរិវត្តកម្មឌីជីថល។៣៖ បញ្ចប់សេចក្តីព្រាងច្បាប់ស្តីសិទ្ធិទទួលព័ត៌មាន ដែលកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចពិនិត្យរបស់ក្រសួងយុត្តិធម៌។៤៖ កសាងសមត្ថភាព និងគុណភាព មូល ធនមនុស្ស និងពង្រឹងសមត្ថភាពវិជ្ជជីវៈ និងជំនាញក្នុងអង្គភាពផ្សាយរបស់រដ្ឋ ដើម្បីដើរទាន់ទីផ្សារឌីជី ថល ក្នុងវិស័យព័ត៌មាននិងផ្សព្វផ្សាយ។៦៖ ពង្រីកលំហប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិឱ្យគ្របដណ្ដប់បានទូទាំងប្រទេស និងឆ្ពោះទៅកាន់អន្តរជាតិ។ ៧៖ ជំរុ ញដំណើរការផ្លាស់ប្ដូរប្រព័ន្ធផ្សាយទូរទស្សន៍ពីអា ណាឡូក ទៅឌីជីថល ឱ្យចេញដំណើរបានទាន់ផែន ការបិទបញ្ចប់នៅឆ្នាំ២០២៥៕