ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ឯកឧត្តម សេង ឡូត៖ រាជរដ្ឋាភិបាលកម្ពុជាយន្តការពន្លឿនយន្តការចុះបញ្ជីដីធ្លីអោយបានចប់ត្រឹមឆ្នាំ២០២១

ភ្នំពេញ៖ ថ្ងៃពុធ ១០រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

រាជរដ្ឋាភិបាលកម្ពុជាមានយន្តការពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋអោយបានមុនកំណត់ ដើម្បីធានាឲ្យប្រជាពលរដ្ឋមានសុវត្ថិភាពនៃការកាន់កាប់ដីនិង ចូលរួមចំណែកនៅក្នុងការកាត់បន្ថយការកើតមានបញ្ហាវិវាទដីធ្លី របស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម សេង ឡូត អគ្គនាយករដ្ឋបាលនិងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្រសួងនឹងជំរុញឲ្យការងារចុះបញ្ជីដីធ្លីនេះបញ្ចប់រួចរាល់នៅឆ្នាំ ២០២១ ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីនិង ចូលរួមចំណែកនៅក្នុងការកាត់បន្ថយនូវការកើតមានបញ្ហាវិវាទដីធ្លី របស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា ក្រសួងបានណែនាំទៅគ្រប់មន្ទីរដែនដីរាជធានីខេត្តទំាងអស់ត្រូវពន្លឿនសកម្មភាព ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋទ្វេដង ដើម្បីឆ្ពោះទៅសម្រេចផែនការនេះដោយជោគ ជ័យ។
សំឡេង« គោលដៅក្នុងផែនការអភិវឌ្ឍន៍ជាតិគ្រោង ២០២៣ប៉ុន្តែឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់លោកចង់ឲ្យចប់នៅ ២០២១។ ធ្វើបែបនេះគឺជាការជំរុញម្យ៉ាងដើម្បីធានាសុវត្ថិភាពកាន់កាប់ដីហើយនឹងជាការរួមចំណែកនៅក្នុងការកាត់បន្ថយនូវការកើតមាននៃវិវាទដីធ្លី បើគ្រប់ដីទាំងអស់ត្រូវបានចុះបញ្ជី មាននិយាមកាច្បាស់លាស់ មានការកំណត់ព្រំប្រទលច្បាស់លាស់វិវាទដីធ្លីក៏ វាអត់កើតមានដែរ ហើយ បើកើតមានក៏ទម្រង់លក្ខណៈជាវិវាទដីធ្លីដោយកេរ្តិ៍មរតកដោយមានកិច្ចសន្យាអីវិញទេ»។
ឯកឧត្តមបានបញ្ជាក់ថា រហូតមកដល់ពេលនេះក្រសួងបានខិតខំចុះបញ្ជីក្បាលដីជូនប្រជាពល រដ្ឋបានចំនួន៥លាន៦សែនក្បាលដី ស្មើនឹង៨១ភាគរយនៃចំនួនក្បាលដីសរុបនៅទូទំាងប្រទេស ជាង៧លានក្បាលដី។
សូមបញ្ជាក់ថា ក្នុងផែនការពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនេះ ក្រសួងក៏ជំរុញ ការអន្តរាគមន៍ ដោះស្រាយវិវាទដីធ្លីនេះ ជូនប្រជាពលរដ្ឋផងដែរ ដោយនៅសេសសល់ ជាង ២ពាន់ករណីទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com