(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមី នា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយា នដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ព្រលានយន្តហោះនេះមិនត្រឹមតែជានិមិត្តរូបនៃការរីកចម្រើនប៉ុណ្ណោះ ទេ យើងមិនត្រឹមតែធ្វើសម្រាប់តែល្អមើលនោះទេ តែព្រលានយន្តយើងនេះ គឺនឹងបន្តផ្ដល់ការងារផ្ទាល់ដ ល់បងប្អូនដែលធ្វើការនៅទីនេះរាប់ម៉ឺននាក់បន្តទៀត ហើយនឹងបញ្ចូលនូវកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធផ្សេងៗ»។សម្ដេចធិបតីក៏យល់ឃើញថា ព្រលានយន្តហោះអន្តរជាតិតេជោ ច្បាស់ជាចូលរួមគាំទ្រការរីកចម្រើនដល់វិស័យទេសចរណ៍។ ព្រលានយន្តហោះចាស់អាចទទួលភ្ញៀវបាន៥.៦លាននាក់ ខណៈនៅព្រលានថ្មីនេះមានផ្លូវចុះជាង៤គីឡូម៉ែត្រ ដូច្នេះយន្តហោះធំៗដែលហោះហើរត្រង់មកពីសហ រដ្ឋអាមេរិក អឺរ៉ុប សុទ្ធតែអាចចុះចតបាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការកសាងផ្លូវតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍យ៉ាងច្រើនផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបង្កើនសេដ្ឋកិច្ចនៅមូលដ្ឋានជូនប្រជា ពលរដ្ឋ ប្រជាសហគមន៍ជាដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច នេះថា «ឥឡូវតិចទៀតមានអ្នកថាខ្ញុំអួតទៀតហើយ ខ្ញុំសុខចិត្តថាខ្ញុំអួតក៏អួតចុះ ព្រោះខ្ញុំអួតមែន ព្រោះកម្ពុជាយើងមិនដែលមានព្រលានយន្តហោះខ្នាតអន្តរជាតិលេខ១ ដូចនេះទេ យើងធ្វើបានប៉ុណ្ណោះបងប្អូនយើងរួមគ្នាធ្វើបានប៉ុណ្ណេះ ខ្ញុំហ៊ានអួតព្រោះខ្ញុំមិនខ្លាច ព្រោះជារបស់ខ្មែរលើទឹកដីខ្មែរ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើសិនគេថាសម្តេសអួតខ្យល់ មិនដឹងនិយាយថាយ៉ាងណាទៀតនោះទេ ព្រោះសមិទ្ធផលបានចេញជារូបរាងច្រើនហើយមកដល់ពេលនេះ, សម្តេចហ៊ានអួតដូចនេះ ព្រោះរដ្ឋាភិបាលបានព្យាករ និងមានចក្ខុវិស័យរួចហើយនៅពេលដែលព្រលានយន្តហោះនេះធ្វើរួចនៅឆ្នាំក្រោយនោះ និងមានមនុស្សរាប់លាននាក់មកទីនេះ ហើយច្រើនឆ្នាំបន្តបន្ទាប់ទៀតវានឹងចាប់ផ្តើមបំរើដល់ឧស្សាហកម្មក្នុងតំបន់ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ ខេត្តកណ្តាល និងប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗជាច្រើនទៀតផងដែរ។
គួររំឭកថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណ បក្សប្រជាជន តាំងពីសម្តេចតេជោ ហ៊ុន សែន រហូត ដល់សម្តេចធិបតី មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធដឹកជ ញ្ជូនតាមផ្លូវគោក ផ្លូវទឹកប៉ុណ្ណោះទេ ការដឹកជញ្ជូនផ្លូវអាកាសក៏ស្ថិតក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មទេសចរណ៍។ ដើម្បីឆ្លើយតបនឹងមហិច្ឆ តាដ៏មហិមានេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោឡើង លើផ្ទៃដីទំហំប្រមា ប្រណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរ ជាតិថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០ លានដុល្លារ។គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជា តិតេជោ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូត ដល់ Airbus A380-800 និង យន្តហោះ Boei ng 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណា យទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លានដុល្លារអាមេរិក។ហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗនៅក្នុងព្រលានដែលសម្រេចបានរួមមាន៖
* អគារស្ថានីយអ្នកដំណើរ សម្រេចបាន ៥៦.៨ ភា គរយ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤* ហេដ្ឋា រចនាសម្ព័ន្ធហោះហើរ សម្រេចបាន ៦៤.៤ភាគរយ គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤* អគារបញ្ជ ចរាចរណ៍ដែនអាកាស សម្រេចបាន ១០០ភាគរយ បញ្ចប់រួចរាល់នៅខែមករា ឆ្នាំ២០២៤* មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល សម្រេចបាន ៧៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤* ការភ្ជាប់បណ្តា ញទឹក-ភ្លើង ពីប្រភពដើមចូលមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៨៥% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤* សំណង់-អគារ ទ្រទ្រង់ប្រតិបត្តិការអាកាស និងប្រតិបត្តិការផ្ទៃដីសម្រេចបា ន ៦០ភាគរយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០ ២៤។អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ គ្រោងនឹងបើកឱ្យដំណើរការនៅឆមាសទីមួយ ឆ្នាំ២០២៥ខាងមុខនេះ៕