ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែផ្ដល់ឱកាសគណបក្សប្រជាជនកម្ពុជា នៅតែបម្រើ និងកសាងសមិទ្ធផលជូនប្រជាជន តាមអ្វីដែលសន្យាដោយគ្មានការភូតកុហក 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានអះអាងថា ឲ្យតែប្រជាពលរដ្ឋនៅតែបន្ដផ្ដល់ឱកាស គណបក្សប្រជាជនកម្ពុជា ក៏នៅតែបម្រើ និងកសាងសមិទ្ធផលជាបន្ដបន្ទាប់ជូនដល់ប្រជាពលរដ្ឋ ដូចអ្វីដែលបានសន្យាដោយគ្មានការភូតកុហកអ្វីនោះឡើយ។

ជាក់ស្ដែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នៅស្រុកកោះធំ ខេត្តកណ្ដាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការគាំទ្ររបស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតជារឿងដ៏សំខាន់ ក្នុងការផ្ដល់នូវលទ្ធភាពដើម្បីគណបក្សប្រជាជនកម្ពុជា ដាក់ចេញនូវគោលនយោបាយ និងដាក់ចេញនូវឱកាសក្នុងការកសាងបន្ថែមនូវសមិទ្ធផលជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឲ្យតែផ្ដល់ឱកាស គណបក្សប្រជាជនកម្ពុជា នៅបម្រើប្រជាជន និងកសាងសមិទ្ធផលតាមកិច្ចសន្យា ដោយមិនមានការភូតកុហក នេះជាកិច្ចការដ៏សំខាន់»។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅស្រុកកោះធំ ខេត្តកណ្ដាល និងការថ្លែងអំណរគុណជូនម្ចាស់ឆ្នោតទាំងអស់ ដែលផ្ដល់នូវការទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤០ឆ្នាំនេះ តាមរយៈការបោះឆ្នោតយ៉ាងច្រើនកុះករនាពេលកន្លងមក និងផ្ដល់ឱកាសដល់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំបន្ដ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការភ្ញាក់ផ្អើល និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅស្រុកកោះធំទាំងអស់ ដែលទទួលបាននូវអគារមន្ទីរពេទ្យដ៏ធំស្កឹមស្កៃ ក្នុងការបម្រើដល់វិស័យសុខាភិបាល និងបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចចាត់ទុកថា នេះជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ដូចអ្វីដែលជាការសន្យារបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពោលមិនមែនមានត្រឹមតែរូបភាពនៅលើក្រដាសនោះទេ។

គួរជម្រាបថា មន្ទីរពេទ្យនេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ហើយសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ប្រើរយៈពេលសាងសង់សរុប១៨ខែ និង១៣ថ្ងៃ។ មន្ទីរពេទ្យនេះសាងសង់លើផ្ទៃដីទំហំជាង ១ម៉ឺន ៤ពាន់ម៉ែតក្រក្រឡា ចែកចេញជា៣អគារ ចំណាយ​ថវិកាសាងសង់អគារ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារអាមេរិក។

មន្ទីរពេទ្យ «តេជោសែនកោះធំ» នឹងក្លាយជាមន្ទីរពេទ្យដើរតួនាទីដ៏សំខាន់ក្នុងការ​ផ្តល់សេវាសុខាភិបាល​សាធារណៈជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើក​ដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com