ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន​គណ​បក្សប្រជាជនកម្ពុជា - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា  - សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ប្រកាសសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងជូនអាជីវករឡើងវិញ ​និងផ្តល់ឱ្យអាជីវករកាន់កាប់តូបអស់មួយជីវិត ​បន្ទាប់ពីផ្សារនេះបានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា - ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដឹកនាំដោយ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមប្រទក្សិណនៅជុំវិញព្រះវិហារវត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយ​សៀម​ថ្មី) ចំនួន៣ជុំរួចមកក៏បានវេប្រគេនគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃ....! - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធន់លើគ្រប់វិស័យ - សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌល​កណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនឹងធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ និងមានលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក  - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ - សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ មិនមែនបើកឱ្យតែបានទេ តែកម្ពុជាមានសមត្ថភាពគ្រប់គ្រង និងម្ចាស់ការសាងសង់ព្រែកជីកនេះដែលមានពលរដ្ឋទូទាំងប្រទេសគាំទ្រ ហើយត្រូវធ្វើឱ្យបាន 
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
0

ប្រារព្ធទិវាមួយម៉ោងជាមួយនិងពលរដ្ឋដោយបិទការប្រើប្រាស់អគ្គិសនីរួមគ្នារយៈពេលមួយម៉ោងនៅតាមផ្ទះរៀងៗខ្លួនគឺដើម្បី…..!!!!!!!

ភ្នំពេញ ថ្ងៃពុធ ១០រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួម ប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២០ នៅថ្ងៃទី ២៨ ខែមីនា ខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២០ ជាការផ្តួចផ្តើមរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិកម្ពុជា (WWF) ហើយគាំទ្រពីក្រសួងបរិស្ថាន។ឯកឧត្តមបន្តថា ដោយសារបច្ចុប្បន្ន ពិភពលោក រួមទាំងកម្ពុជា កំពុងផ្ទុះនៃវីរុសកូវិដ ១៩ ដូច្នេះក្រសួងមិនបាន ប្រារព្ធនៅទីតាំងណាមួយនោះទេ ប៉ុន្តែគ្រាន់តែឲ្យប្រជាពលរដ្ឋចូលរួម បិទការប្រើប្រាស់អគ្គិសនីរយៈពេលមួយម៉ោងនៅតាមផ្ទះ ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។
ឯកឧត្តម បញ្ជាក់ថា ក្រសួងបរិស្ថានផ្អាក កម្មវិធីប្រគុំតន្ត្រីនៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២០ នៅតាមទីសាធារណៈ នៅថ្ងៃទី២៨ ខែមីនា ដោយគ្រាន់តែផ្សព្វផ្សាយតាមរយៈ បណ្តោញទំនាក់ទំនងសង្គមហ្វេសបុកនិងគេហទំព័រវិញ ដើម្បីចូលរួមបង្ការការឆ្លងរាលដាល នៃវីរុសកូវីដ ១៩ (COVID-19) ក៏ដូចជាចូលរួមការពារសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា ។


សំឡេង«ការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីនេះគឺយើងនិងផ្តោតតាម online វិញ តាមរយៈបណ្តោញទំនាក់ទំនងសង្គមក៏ដូចជាតាមគេហទំព័រ ។ ហើយគោលបំណងសម្រាប់ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះគឺដើម្បីបណ្តុះស្មារតីប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោកយើងទាំងមូលពីព្រោះថាទិវាមួយម៉ោងសម្រាប់ភពផែនដីនេះគេអនុវត្តន៍ គេប្រារព្ធឡើងនៅលើពិភពលោកទាំងមូល ដើម្បីឲ្យប្រជាពលរដ្ឋស្រឡាញ់ភពផែនដី ចូលរួមការពារភពផែនដី ការពារបរិស្ថាន តាមរយៈការដាំដើមឈើ ការសន្សំសំច្ចៃការប្រើប្រាស់ចរន្តអគ្គិសនី ក៏ដូចជាការសំអាតអនាម័យបរិស្ថាន កាត់បន្ថយបំពុលដោយផ្លាស់ស្ទិកជាដើម » ។
ឯកឧត្តមនេត្រ ភក្រ្តា ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការបិទភ្លើង ក្នុងរយៈពេលមួយម៉ោង ចាប់ពីម៉ោង ៨កន្លះ ដល់ម៉ោង៩កន្លះយប់ ដើម្បីចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ចរន្តអគ្គិសនី សន្សំសំចៃភ្លើងដែលជាផ្នែកមួយដែលជួយភពផែនដីដែរ ។
សូមបញ្ជាក់ថា នេះគឺឆ្នាំទី៨ នៅកម្ពុជា ដែលប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយកាលពីឆ្នាំ២០១៩ គឺបានប្រារព្ធនៅផ្សារអ៊ីអន២ ផងដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី Tags: 

Leave a Reply

Submit Comment
សង្គមអភិវឌ្ឍន៍ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 88 55 555 ឬ តាម Whatsapp : 088 88 55 555 | Telegram : 088 88 55 555 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន សង្គមអភិវឌ្ឍន៍ | ទូរស័ព្ទ៖ 088 88 55 555

សហការផ្តល់ព័ត៌មាន | អ៊ីម៉ែល ៖ soksros937@gmail.com